យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានឱ្យដឹងថា ប្រទេសចិនបានវ៉ាប្រទេសអាល្លឺម៉ង់ ដើម្បីក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីការនាំចេញពីចិនដីគោកបានកើនឡើង 54.4 ភាគរយបើធៀបនឹងឆ្នាំមុនដែលស្មើនឹង 3.11 លានគ្រឿងក្នុងឆ្នាំ 2022 ។
ក្រុមអ្នកវិភាគបាននិយាយថា ចិនក៏កំពុងព្យាយាមតាមឲ្យទាន់បរិមាណនាំចេញរថយន្តរបស់ប្រទេសជប៉ុនផងដែរ ហើយទំនងជានឹងដណ្តើមបានតំណែងជាអ្នកនាំចេញរថយន្តកំពូលរបស់ពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។
យោងតាម MarkLines ដែលជាអ្នកផ្តល់ទិន្នន័យឧស្សាហកម្មរថយន្ត ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានដឹកជញ្ជូនរថយន្តចំនួន 3.2 លានគ្រឿងទៅក្រៅប្រទេសក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2022 ដែលស្ទើរតែមិនផ្លាស់ប្តូរទាល់តែសោះបើធៀបនឹងឆ្នាំមុន ។
ក្នុងឆ្នាំ 2021 ប្រទេសជប៉ុនបាននាំចេញរថយន្តចំនួន 3.82 លានគ្រឿង ។ អាល្លឺម៉ង់បាននាំចេញរថយន្តចំនួន 2.61 លានគ្រឿងកាលពីឆ្នាំមុន កើនឡើង 10 ភាគរយបើធៀបនឹងឆ្នាំ 2021 នេះបើយោងតាមសមាគមអាល្លឺម៉ង់នៃឧស្សាហកម្មរថយន្ត (VDA) ។
ប្រភព ៖ South China Morning Post
Translate by Suon Visal