ចិនដីគោក និងហុងកុងចាប់ផ្តើមតភ្ជាប់ផ្លូវដែកល្បឿនលឿនឡើងវិញ បន្ទាប់ពីបានបិទអស់រយៈពេល 3 ឆ្នាំដោយសារការទប់ស្កាត់ជំងឺកូវីដ-19
China Covid-19

ចិនដីគោក និងហុងកុងចាប់ផ្តើមតភ្ជាប់ផ្លូវដែកល្បឿនលឿនឡើងវិញ បន្ទាប់ពីបានបិទអស់រយៈពេល 3 ឆ្នាំដោយសារការទប់ស្កាត់ជំងឺកូវីដ-19

ចិនបានចាប់ផ្តើមឡើងវិញនូវសេវាកម្មរថភ្លើងល្បឿនលឿនភ្ជាប់រវាងទីក្រុងហុងកុង និងចិនដីគោកជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត COVID-19នៅថ្ងៃអាទិត្យ (15 មករា) ខណៈដែលខ្លួនបានបញ្ឈប់ការទប់ស្កាត់ការធ្វើដំណើរបន្ទាប់ពីទីក្រុងប៉េកាំងបានលុបចោលការដាក់ឱ្យនៅដាច់ពីគេសម្រាប់ការមកដល់កាលពីសប្តាហ៍មុន ។ ការបើកដំណើរការឡើងវិញបានធ្វើឡើងចំពេលមាន ការឆ្លងដ៏ច្រើននៅទូទាំងប្រទេស និងមួយថ្ងៃបន្ទាប់ពីអាជ្ញាធរបាននិយាយថា មនុស្សជិត 60,000 នាក់ដែលមានជំងឺកូវីដ-19 បានស្លាប់នៅក្នុងមន្ទីរពេទ្យ ។

ទោះបីជាមានការឆ្លងក៏ដោយ ក៏អ្នកដំណើរមួយចំនួនបានសម្តែងក្តីរំភើប និងធូរស្រាលអំពីលទ្ធភាពក្នុងការត្រឡប់ទៅស្រុកកំណើតរបស់ពួកគេបានកាន់តែងាយស្រួលក្នុងឱកាសចូលឆ្នាំចិនដែលកាន់តែខិតជិតមកដល់ផងដែរ ។

Source: CNA

Translated by Chanratanak& Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *