ចិននិយាយថា ប្រជាជនខ្លួនជាង 80% បានឆ្លងមេរោគកូវីដ-19
China Covid-19

ចិននិយាយថា ប្រជាជនខ្លួនជាង 80% បានឆ្លងមេរោគកូវីដ-19

អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលដ៏លេចធ្លោម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ (21 មករា) ថា លទ្ធភាពនៃការស្ទុះងើបឡើងវិញនៃមេរោគកូវីដ-19 ដ៏ធំនៅក្នុងប្រទេសចិនក្នុងរយៈពេល 2 ឬ 3 ខែខាងមុខនេះគឺមានលក្ខណដាច់ស្រឡះ ខណៈដែលមនុស្ស 80 ភាគរយបានឆ្លងមេរោគនេះរួចទៅហើយ។

ចលនាមហាជនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំចិនខណៈពេលដែលការរីករាលដាលជំងឺរាតត្បាតកំពុងបន្ត អាចជំរុញឱ្យមានការឆ្លងនៅក្នុងតំបន់មួយចំនួន ប៉ុន្តែរលកឆ្លងទីពីរនៃ COVID-19នេះ ទំនងជាមិនកើតឡើងក្នុងរយៈពេលដ៏ខ្លីនោះទេ នេះបើតាមលោក Wu Zunyou ប្រធានផ្នែករោគរាតត្បាតនៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនិងការបង្ការរបស់ប្រទេសចិន បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ។

ជនជាតិចិនរាប់រយលាននាក់កំពុងធ្វើដំណើរឆ្លងកាត់ប្រទេសសម្រាប់ការជួបជុំគ្រួសារក្នុងថ្ងៃឈប់សម្រាកដែលត្រូវបានផ្អាកអស់ជាយូរក្រោមការទប់ស្កាត់ COVID-19 ដែលទើបនឹងបានបន្ធូរបន្ថយ ដែលបង្កើនការភ័យខ្លាចនៃការផ្ទុះឡើងជាថ្មីនៅតាមតំបន់ជនបទដែលមិនសូវមានឧបករណ៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងការរីករាលដាលខ្លាំង។

មន្ត្រីគណៈកម្មាធិការសុខភាពជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនទើបបានឆ្លងផុតកម្រិតខ្ពស់បំផុតនៃអ្នកជំងឺ COVID-19 នៅក្នុងគ្លីនិកគ្រុនក្តៅ បន្ទប់សង្គ្រោះបន្ទាន់ និងជាមួយនឹងស្ថានភាពធ្ងន់ធ្ងរនោះទេ។ហើយមានមនុស្សប្រហែលជា 60,000នាក់បានស្លាប់ដោយសារ COVID-19 នៅក្នុងមន្ទីរពេទ្យគិតត្រឹមថ្ងៃទី 12 ខែមករា ប្រហែលមួយខែបន្ទាប់ពីប្រទេសចិនបានដកចេញនូវគោលនយោបាយសូន្យ-COVID របស់ខ្លួនភ្លាមៗ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។ប៉ុន្តែអ្នកជំនាញមួយចំនួនបាននិយាយថា តួលេខនេះប្រហែលជារាប់មិនអស់ពីផលប៉ះពាល់ទាំងស្រុងនោះទេ ព្រោះវាមិនរាប់បញ្ចូលអ្នកដែលស្លាប់នៅផ្ទះនោះទេ ហើយដោយសារតែគ្រូពេទ្យជាច្រើនបាននិយាយថា ពួកគេរារាំងពីការលើកយក COVID-19 ជាមូលហេតុនៃការស្លាប់នោះ។

Source: CNA

Transalted by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *