ជំុរុំចិញ្ចឹមដំរីថៃបានចិញ្ចឹមដំរីបន្ថែមទៀតខណៈពេលភ្ញៀវទេសចរចិនត្រលប់មកដូចដើមវិញ
Economic Tourism

ជំុរុំចិញ្ចឹមដំរីថៃបានចិញ្ចឹមដំរីបន្ថែមទៀតខណៈពេលភ្ញៀវទេសចរចិនត្រលប់មកដូចដើមវិញ

ម្ចាស់ដំរីម្នាក់បាននិយាយថា ជំុរុំដំរីមួយក្នុងប្រទេសថៃបានទិញដំរី 6ក្បាល បន្ថែមទៀត ដើម្បីស្វាគមន៍ភ្ញៀវទេសចរទូទៅ និងភ្ញៀវទេសចរចិនដែលត្រលប់មកវិញ ដោយផ្តល់នូវសកម្មភាពផ្សេងៗដល់អ្នកទេសចរដូចជា ជិះដំរីនិងងូតទឹកឱ្យដំរីជាដើម។ជំុរុំដំរី Pang Chang Kamala នៅរមណីយដ្ឋានលើកោះភូកេត ក៏កំពុងបន្ថែមកម្មវិធីមួយចំនួនដូចជាការថែទាំសត្វដំរី ដោយសារតែការកើនឡើងនៃការកក់កន្លែងបន្ទាប់ពីបុណ្យចូលឆ្នាំចិន នេះបើតាមសម្តីម្ចាស់ជំុរុំលោក Wittaya Taweeros។

លោក Wittaya Taweeros បាននិយាយថា នៅពេលចំនួនអ្នកទេសចរកើនឡើង យើងក៏បានត្រៀមស្វាគមន៍ពួកគេជាមួយនឹងដំរីដែលទើបនឹងទិញរបស់យើងផងដែរ។លោកបានបន្ថែមថា ជាមួយនឹងសត្វដំរីចំនួន 25 ក្បាលនៅពេលនេះ ជំុរំុអាចទទួលបានភ្ញៀវទេសចរ 300 នាក់ក្នុងមួយថ្ងៃ ដោយកើនឡើងបាន 100 នាក់។លោក Wittaya បានបន្តនិយាយថា លោកមានទំនុកចិត្តថានឹងមានភ្ញៀវទេសចរកាន់តែច្រើនឡើង។ហើយពេលនេះ យើងបានទទួលការកក់ពី 60 ទៅ 70 ភាគរយរួចហើយបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីនេះ។

Soruce : CNA

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *