មនុស្សជាច្រើនបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត 7.9 រ៉ិចទ័រមួយដែលបានវាយប្រហារនៅភាគកណ្តាលនៃប្រទេសទួរគី
Climate World

មនុស្សជាច្រើនបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត 7.9 រ៉ិចទ័រមួយដែលបានវាយប្រហារនៅភាគកណ្តាលនៃប្រទេសទួរគី

គ្រោះរញ្ជួយដីកម្រិត 7.9 រ៉ិចចទ័របានវាយប្រហារភាគខាងត្បូងប្រទេសទួរគីកាលពីព្រឹកថ្ងៃចន្ទ (ទី 6 ខែកុម្ភៈ) ហើយព្រមទាំងបានវាយប្រហារលើប្រទេស Cyprus លីបង់ និងស៊ីរី ដោយបានធ្វើឱ្យអគារជាច្រើនបានដួលរលំ និងជម្រុញឱ្យប្រជាជនរត់ចេញពីផ្ទះមកលើផ្លូវដើម្បីរក្សាសុវត្ថិភាពផងដែរ។  ដោយមន្ត្រីទួរគីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស 10 នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ។

មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយថា គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅជម្រៅ 10 គីឡូម៉ែត្រក្បែរទីក្រុង Kahramanmaras ភាគខាងត្បូងប្រទេសទួរគី ខណៈដែលសេវាត្រួតពិនិត្យ EMSC បាននិយាយថាហានិភ័យនៃរលកយក្សស៊ូណាមិកំពុងត្រូវបានវាយតម្លៃ។ យោងតាមសាក្សីដែលបានប្រាប់ Reuters នៅទីក្រុង Diyarbakir ដែលមានចម្ងាយ 350 គីឡូម៉ែត្រពីភាគខាងកើត បានឱ្យដឹងថា ការរញ្ជួយដីនេះមានរយៈពេលប្រហែលមួយនាទី ហើយបានធ្វើឱ្យខ្ទេចខ្ទីរបស់របរជាច្រើន។

ចំណែកឯ អ្នកយកការណ៍ TRT និង Haberturk បានបង្ហាញរូបភាពនៃមនុស្សបានប្រមូលផ្តុំគ្នាជុំវិញអគារដែលបាក់បែកនៅទីក្រុង Kahramanmaras ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។ហើយ អភិបាលខេត្ត Sanliurfa ភាគអាគ្នេយ៍នៃប្រទេសទួរគី លោក Salih Ayhan បាននិយាយនៅលើ Twitter ថា អគារជាច្រើនរបស់យើងត្រូវបានបំផ្លាញ ហើយពេលនេះយើងបានជំរុញឱ្យប្រជាជនផ្លាស់ទីទៅកាន់ទីតាំងដែលមានសុវត្ថិភាពរួចហើយ។

ប្រភព៖ CNA

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *