ក្រុមអ្នកមុជទឹករបស់កងទ័ពអាម៉េរិកកំពុងរុករកកម្ទេចកម្ទីបាឡុងចារកម្មចិនដែលខ្លួនបានទម្លាក់នៅក្នុងដែនសមុទ្រអាត្លង់ទិកដើម្បីយកឧបករណ៍របស់វាមកធ្វើការវិភាគ
USA

ក្រុមអ្នកមុជទឹករបស់កងទ័ពអាម៉េរិកកំពុងរុករកកម្ទេចកម្ទីបាឡុងចារកម្មចិនដែលខ្លួនបានទម្លាក់នៅក្នុងដែនសមុទ្រអាត្លង់ទិកដើម្បីយកឧបករណ៍របស់វាមកធ្វើការវិភាគ

ក្រុមអ្នកមុជទឹករបស់កងទ័ពជើងទឹកអាម៉េរិកកំពុងធ្វើការយ៉ាងស្វិតស្វាញដើម្បីទាញយកបំណែកនៃបាឡុងចារកម្មរបស់ចិនដែលត្រូវបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina ។ហើយ អតីតមន្ត្រីយោធាកំពូលរបស់អាម៉េរិកបាននិយាយថា លោករំពឹងថាវានឹងធ្វើឡើងយ៉ាងឆាប់រហ័ស ដូច្នេះអ្នកជំនាញអាចចាប់ផ្តើមវិភាគឧបករណ៍របស់វាបានយ៉ាងឆាប់តាមដែលអាចធ្វើទៅបាន។ គួររំលឹកដែរថា យន្តហោះចម្បាំងបានបាញ់ទម្លាក់បាឡុងនេះនៅលើដែនទឹករបស់សហរដ្ឋអាម៉េរិកកាលពីថ្ងៃសៅរ៍កន្លងទៅ ហើយកម្ទេចកម្ទីរបស់វាត្រូវបានធ្លាក់ពាសពេញតំបន់ដ៏ធំទូលាយមួយ។

ជុំវិញបញ្ហានេះ សហរដ្ឋអាម៉េរិកជឿថា បាឡុងនេះបានកំពុងតាមដានទីតាំងយោធាដ៏រសើបរបស់ខ្លួន។ហើយ របកគំហើញរបស់វានេះ បានបិទបញ្ចប់ការដោះស្រាយវិបត្តិការទូតរវាងចិននិងអាម៉េរិក ដោយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បានអំពាវនាវភ្លាមៗនូវការលុបចោលការធ្វើដំណើរទៅកាន់ប្រទេសចិននៅចុងសប្តាហ៍នេះ ជុំវិញទង្វើដែលគ្មានការទទួលខុសត្រូវរបស់ចិនមកលើអាម៉េរិក ។ប៉ុន្តែ អាជ្ញាធរចិនបានបដិសេធថា បាឡុងនេះមិនត្រូវបានគេប្រើសម្រាប់ចារកម្មទេ ហើយបានទទូចថាវាគ្រាន់តែជាបាឡុងអាកាសធាតុដែលបានបំផ្ទុះខុសប៉ុណ្ណោះ។

ប្រភព ៖ BBC

by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *