ក្រុមហ៊ុន Meta ខាតបង់ទឹកប្រាក់ ១៨ពាន់លានដុល្លារ បន្ទាប់ពីការគាំងជិត ២ម៉ោងកាលពីយប់មិញ
Technology

ក្រុមហ៊ុន Meta ខាតបង់ទឹកប្រាក់ ១៨ពាន់លានដុល្លារ បន្ទាប់ពីការគាំងជិត ២ម៉ោងកាលពីយប់មិញ

បណ្ដាញសង្គមទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ META Platform បានជួបប្រទះនឹងការគាំងមិនអាចចូលប្រើប្រាស់បាននៅទូទាំងពិភពលោក នេះបើយោងតាមវេបសាយតាមដានការជាប់គាំងអេបទូទាំងពិភពលោកដែលមានឈ្មោះថា Downdetector ។

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យ META Platform លោក Andy Stone Facebook, Instagram និង Messenger បានជួបប្រទះនូវ “បញ្ហាបច្ចេកទេស” ដែលធ្វើអោយអ្នកប្រើប្រាស់មិនអាចចូលកម្មវិធី ផ្ញើ ឬទទួលសារ ឬពិនិត្យមើលការបង្ហោះចុងក្រោយបំផុតដែលចែករំលែកដោយមិត្តភក្តិ និងក្រុមគ្រួសារ ។ លោកក៏បានធ្វើការសំទោសផងដែរដល់អ្នកដែលជួបប្រទះនឹងបញ្ហានេះ ។

ក្រោយការជាប់គាំងដែលមានរយៈពេលប្រមាណ ៧០នាទីក្រុមហ៊ុន​Meta ដែលដឹកនាំដោយ​លោក Mark Zuckerberg បានខាតបង់ប្រាក់ 1.5% នៃតម្លៃទីផ្សារសរុបរបស់ក្រុមហ៊ុន META Platform ដែលស្មើនឹង 18 ពាន់លានដុល្លារ (ក្រុមហ៊ុន META មានតម្លៃ 1.26 ពាន់ពាន់លានដុល្លារ)  នេះបើតាមការគណនារបស់អ្នកជំនាញប្រចាំស្ថាប័នព័ត៌មាន GB News របស់អង់គ្លេស ។

បើតាម Downdetector ប្រព័ន្ធផ្សព្វផ្សាយស្ទើរតែទាំងអស់របស់អាម៉េរិកសុទ្ធតែជួបប្រទះនឹងការជាប់គាំងកាលពីយប់ក្នុងពេលតំណាលៗគ្នារួមមានទាំង X, YouTube, Discord, Google , Google Play, Tiktok តែជាការគាំងទ្រង់ទ្រាយតូចមិនមែនគាំងលក្ខណៈទ្រង់ទ្រាយធំដូចកម្មវិធីរបស់ META ទេ ។

 

Leave a Reply

Your email address will not be published. Required fields are marked *