ក្រុមហ៊ុន Apple កំពុងតែពិភាក្សាដើម្បីដាក់បញ្ជូលបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន Google ​ទៅក្នុងទូរសព្ទរបស់ខ្លួន
Business World

ក្រុមហ៊ុន Apple កំពុងតែពិភាក្សាដើម្បីដាក់បញ្ជូលបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន Google ​ទៅក្នុងទូរសព្ទរបស់ខ្លួន

ក្រុមហ៊ុន Apple  កំពុងពិភាក្សាដើម្បីបញ្ជូន Gemini Artificial Intelligence ជាAI របស់ Google ទៅក្នុងទូរសព្ទ iPhone នេះបើតាម Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទ ។ របាយការណ៍បានបន្ថែមថា ថ្មីៗនេះ Apple ក៏បានពិភាក្សាជាមួយក្រុមហ៊ុន Microsoft ​ដែលគាំទ្រ OpenAI ហើយបានពិចារណាលើការប្រើប្រាស់គំរូរបស់កម្មវិធីនេះផងដែរ ។

 

របាយការណ៍បាននិយាយថា Apple កំពុងរៀបចំសមត្ថភាពថ្មីជាផ្នែកមួយនៃប្រព័ន្ធប្រតិបត្តិការ iOS 18 នាពេលខាងមុខដោយផ្អែកលើម៉ូដែល AI ក្នុងស្រុករបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនកំពុងស្វែងរកដៃគូដើម្បីផ្តល់ថាមពលដល់មុខងារ AI ទូទៅ រួមទាំងមុខងារសម្រាប់បង្កើតរូបភាព និងការសរសេរអត្ថបទ ។

Apple មានភាពយឺតយ៉ាវក្នុងការដាក់ចេញនូវកម្មវិធី AI ជំនាន់ថ្មី ដែលអាចបង្កើតការឆ្លើយតបដូចមនុស្សជាមួយនឹងការសរសេរជាលាយលក្ខណ៍អក្សរ បើធៀបនឹងគូប្រជែង Microsoft និង Google ដែលកំពុងវាទីលើវិស័យនេះ ។

 

Google ក៏បានចាប់ដៃគូជាមួយ Samsung ក្នុងខែមករា ដើម្បីដាក់បញ្ជូន​បច្ចេកវិទ្យា AI ​នៅក្នុងស្មាតហ្វូនស៊េរី Galaxy S24 របស់ក្រុមហ៊ុនកូរ៉េខាងត្បូង។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *