AirAsia Cambodia ភ្ជាប់ជើងហោះហើរក្នុងស្រុកថ្មីនៅកម្ពុជា ​ជាមួយនឹង​សំបុត្រយន្តហោះដែលមានតម្លៃថោក​
Asia Tourism

AirAsia Cambodia ភ្ជាប់ជើងហោះហើរក្នុងស្រុកថ្មីនៅកម្ពុជា ​ជាមួយនឹង​សំបុត្រយន្តហោះដែលមានតម្លៃថោក​

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានចាប់ផ្តើមការលក់សំបុត្រសម្រាប់ជើងហោះហើរក្នុងស្រុកជាលើកដំបូង ខណៈដែលក្រុមហ៊ុនកំពុងស្វែងរកការពង្រីកខ្លួននៅទូទាំងតំបន់ និងឈានទៅរកការកើនឡើងនៃតម្រូវការធ្វើដំណើរ។

 

ក្រុមហ៊ុនដែលស្ថិតក្រោមការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនមេ AirAsia Capital A ​និងក្រុមហ៊ុនបដិសណ្ឋារកិច្ចកម្ពុជា Sivilai Asia នឹងឃើញការហោះហើរលើកដំបូងរបស់ខ្លួនរវាងទីក្រុងភ្នំពេញ និងខេត្តសៀមរាប នៅថ្ងៃទី ២ ខែឧសភា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទ ។ ក្រុមហ៊ុន​នេះ​នឹង​ផ្តល់​សេវា​ផ្លូវ​ហោះហើរ​រវាង​ទីក្រុង​សៀមរាប​ទៅ​ខេត្ត​ព្រះសីហនុ​ផងដែរដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ Airbus A320 ចំនួន​ពីរ​គ្រឿង ។ ជាមួយនឹងប្រម៉ូសិនចែកសំបុត្រយន្តហោះដោយឥតគិតថ្លៃចំនួន ៦ ពាន់សំបុត្រផងដែរក្នុងឱកាសហោះហើរលើដំបូងនេះ ។

 

ការហោះហើរជាលើកដំបូងនេះនឹងឡើងជាងមួយឆ្នាំបន្ទាប់ពីផែនការនេះត្រូវបានប្រកាស ហើយនឹងសម្គាល់ការពង្រីកលើកដំបូងរបស់ក្រុមនេះទៅក្នុងទីផ្សារថ្មីមួយចាប់តាំងពីជំងឺរាតត្បាតបានវាយលុកផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ហើយបានបង្ខំឱ្យបិទក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌា និងជប៉ុន។

 

នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Cambodia លោក ណាម វិសុទ្ធ មានប្រសាសន៍ថា ការធ្វើបែបនេះនឹងមិនត្រឹមតែធ្វើឱ្យការតភ្ជាប់កាន់តែប្រសើរឡើង ជាមួយនឹងថ្លៃសំបុត្រធ្វើដំណើរគឺទាបត្រឹមតែ ៤៩ ដុល្លារ​ ​ ដូច្នេះភ្ញៀវជាតិ និងអន្តរជាតិកាន់តែច្រើនអាចទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃប្រទេសកម្ពុជាតាមយន្តហោះក្នុងតម្លៃសមរម្យ។

 

លោក​មាន​ជំនឿ​ថា ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ចូល​រួម​លើក​ស្ទួយ​សេដ្ឋកិច្ច​ក្នុង​តំបន់​ដោយ​ផ្តល់​ការងារ​ដល់​ប្រជាជន​ក្នុង​ស្រុក និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *