ក្រុមហ៊ុនឱសថអាម៉េរិក Pfizer កំពុងធ្វើការជាមួយរដ្ឋាភិបាលចិន ដើម្បីបញ្ជូនថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-19 Paxlovid ទៅប្រទេសចិន
China Covid-19

ក្រុមហ៊ុនឱសថអាម៉េរិក Pfizer កំពុងធ្វើការជាមួយរដ្ឋាភិបាលចិន ដើម្បីបញ្ជូនថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-19 Paxlovid ទៅប្រទេសចិន

នាយកប្រតិបត្តិក្រុមហ៊ុនឱសថអាម៉េរិក Pfizer លោក Albert Bourla បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Pfizer កំពុងធ្វើការជាមួយអាជ្ញាធរចិន ដើម្បីបញ្ជូនថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺ កូវីដ-19 របស់ខ្លួន ឈ្មោះ Paxlovid ទៅប្រទេសចិនដែលកំពុងជួបប្រទះជាមួយនឹងការកើនឡើងនៃករណីឆ្លងមេរោគ កូវីដ-19 ។ .

កាលពីខែកុម្ភៈឆ្នាំមុន ប្រទេសចិនបានយល់ព្រមឱ្យមានការប្រើប្រាស់ថ្នាំ Paxlovid សម្រាប់ព្យាបាលអ្នកជំងឺដែលមានហានិភ័យខ្ពស់នៅក្នុងខេត្តមួយចំនួន ។ ថ្នាំនេះត្រូវបានគេសន្មតថាមានច្រើនតាមមន្ទីរពេទ្យនៅក្នុងប្រទេសចិន ។

ក្រុមហ៊ុន Pfizer ក៏បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំចេញថ្នាំ Paxlovid ទៅកាន់ប្រទេសចិនតាមរយៈក្រុមហ៊ុនក្នុងស្រុកមួយដើម្បីធ្វើឱ្យថ្នាំមានលក់កាន់តែទូលំទូលាយ ។

លោក Albert Bourla បាននិយាយនៅក្នុងបទសម្ភាសន៍នៅឯសន្និសីទ J.P Morgan Healthcare Conference ថា “យើងកំពុងបញ្ជូនថ្នាំ Paxlovid ឱ្យបានច្រើនតាមដែលយើងអាចធ្វើបាន និងម៉ាស៊ីនផលិតរបស់យើងកំពុងដំណើរការដើម្បីអាចផ្គត់ផ្គង់នៅដំណាក់កាលនេះនៅក្នុងប្រទេសចិន” ។

ប្រភព ៖ Reuters

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *