ប្រធានាធិបតីអ៊ុយក្រែននិយាយថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​តំបន់ Soledar របស់​អ៊ុយក្រែន​ធ្វើ​ឲ្យ​សមរភូមិ​នេះពោរពេញទៅ​ដោយ​សាកសព
War

ប្រធានាធិបតីអ៊ុយក្រែននិយាយថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​តំបន់ Soledar របស់​អ៊ុយក្រែន​ធ្វើ​ឲ្យ​សមរភូមិ​នេះពោរពេញទៅ​ដោយ​សាកសព

ក្រុមមន្ត្រីនៅទីក្រុងគៀវបាននិយាយថា ប្រទេសរុស្ស៊ីបានបង្កើនការវាយលុកដ៏ខ្លាំងក្លាមួយលើទីក្រុង Soledar នៅភាគខាងកើតអ៊ុយក្រែន ដោយបង្ខំឱ្យកងទ័ពអ៊ុយក្រែនទប់ទល់នឹងរលកនៃការវាយប្រហារដែលដឹកនាំដោយកងជីវពល ឬក្រុមទាហានស៊ីឈ្នួល Wagner នៅជុំវិញទីក្រុង​នេះ និងតំបន់ក្បែរនោះ។

ទីក្រុង Soledar នៅក្នុងតំបន់ Donbas ឧស្សាហកម្ម ស្ថិតនៅចម្ងាយពីរបីម៉ាយពីទីក្រុង Bakhmut ជាកន្លែងដែលកងទ័ពរបស់ភាគីទាំងពីរបាននឹងកំពុងទទួលការខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្រ្គាមលេណដ្ឋានដ៏ខ្លាំងក្លាបំផុតមួយចំនួនចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនជិត 11 ខែមុន ។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Malyar បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ុយក្រែនបានវាយលុកការប៉ុនប៉ងដណ្តើមយកទីក្រុងនេះ ប៉ុន្តែអង្គភាពទាហានស៊ីឈ្នួល Wagner Group មួយចំនួនធំបានវាយបកមកវិញយ៉ាងឆាប់រហ័ស ដោយបានដាក់ពង្រាយយុទ្ធសាស្ត្រថ្មី និងទាហានជាច្រើនទៀតជាមួយនឹងកាំភ្លើងធំធុនធ្ងន់ ។ ​

លោក ម៉ាលីយ៉ា បាននិយាយថា “សត្រូវដើរពីលើសាកសពទាហានរបស់ពួកគេផ្ទាល់ ដោយប្រើកាំភ្លើងធំ ប្រព័ន្ធ MLRS និងកាំភ្លើងត្បាល់ ។

ក្រសួងការពារជាតិរុស្ស៊ីមិនបានលើកឡើងពីស្ថានភាពសមរភូមិក្នុងទីក្រុង Soledar ឬ Bakhmut នៅក្នុងសន្និសីទសារព័ត៌មានទេកាលពីថ្ងៃចន្ទ ។

ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ត្រូវបានបង្កើតឡើងដោយលោក Yevgeny Prigozhin ដែលជាសម្ពន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។ ​

ប្រភព ៖ Reuters

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *