ប្រជាជនចិនភាគច្រើនចង់ឲ្យប្រទេសរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup ទោះបីក្រុមបាល់ទាត់ជម្រើសជាតិចិនមិនអាចស៊ុតចូលសូម្បីតែមួយគ្រាប់ក្នុងព្រឹត្តិការណ៍នេះក៏ដោយ
Editorial

ប្រជាជនចិនភាគច្រើនចង់ឲ្យប្រទេសរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup ទោះបីក្រុមបាល់ទាត់ជម្រើសជាតិចិនមិនអាចស៊ុតចូលសូម្បីតែមួយគ្រាប់ក្នុងព្រឹត្តិការណ៍នេះក៏ដោយ

ការប្រកួត FIFA World Cup នៅប្រទេសកាតាបានបិទបញ្ចប់ហើយ ។ អ្នកគាំទ្របាល់ទាត់ភាគច្រើនសប្បាយចិត្តពេលឃើញ Lionel Messi លើកពានរង្វាន់នេះឲ្យក្រុមឈ្នះអាហ្សង់ទីន ។

មានការពិភាក្សាគ្នានៅក្នុងប្រទេសចិន រួមទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថា ប្រទេសចិនគួរតែធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ 2030 ។

កូរ៉េខាងត្បូង និងជប៉ុនបានធ្វើជាម្ចាស់ផ្ទះ World Cup ក្នុងឆ្នាំ ២០០២ ហើយប្រទេសទាំងពីរធ្វើបានល្អក្នុងការប្រកួតនោះ ។ មិនអាចប្រកែកបានទេ ក្រុមបាល់ទាត់ទាំងពីរនេះចាប់តាំងពីពេលនោះឡើងដល់កម្រិតមួយដែលពិភពលោកមិនអាចមើលរំលងបានជាពិសេសក្នុងព្រឹត្តិការណ៍ World Cup 2022 ដែលក្រុមទាំង២បានយកឈ្នះក្រុមធំៗដូចជា អាល្លឺម៉ង់ អេស្បាញ និងព័រទុយហ្គាល់ ។

ទន្ទឹមនឹងនេះ ក្រុមបាល់ទាត់ចិនមិនទាន់បានសម្រេចដូចការរំពឹងទុករបស់អ្នកគាំទ្រចិនជាច្រើនចង់បាននោះទេ ។ អ្នកខ្លះថែមទាំងសង្ស័យថា ចិនមិនស្ថិតក្នុងដំណើរការធ្វើជាម្ចាស់ផ្ទះ World Cup ដើម្បីជៀសវាងការអាម៉ាស់របស់ក្រុមម្ចាស់ផ្ទះដែលអាចស៊ុតបញ្ចូលទីបានសូន្យគ្រាប់នៅក្នុងព្រឹត្តិការណ៍នេះ ។ ប្រសិនបើការសម្រេចចិត្តដើម្បីមិនឲ្យបាក់មុខនេះពិតជាត្រូវបានធ្វើឡើងដោយអាជ្ញាធរបាល់ទាត់ចិនមែននោះ វាគឺជាកំហុសដ៏ធំមួយ ។

សរុបមក អាជ្ញាធរបាល់ទាត់ចិនគួរតែគិតគូរ និងលើកទឹកចិត្តចំពោះភាពជោគជ័យ និងការរីកចម្រើនដែលនឹងមកដល់នៃការរៀបចំការប្រកួតបាល់ទាត់ពិភពលោក ជំនួសឱ្យការត្រូវភ័យខ្លាចនៃការបរាជ័យ និងការអាម៉ាស់ ។

ប្រភព ៖ South China Morning Post

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *