ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃពុធ ទី ២៤ មេសាបានកើនឡើងបន្ទាប់ពីលោក Elon Musk បានប្តេជ្ញាថា ចាប់ផ្ដើមនឹងដាក់បញ្ចេញរថយន្តដែលមានតម្លៃថោកឱ្យបានឆាប់នៅចុងឆ្នាំនេះ ដោយបន្ធូរបន្ថយការព្រួយបារម្ភអំពីលទ្ធផលប្រាក់ចំណូលដែលធ្លាក់ និងការថយចុះការរំពឹងទុកនៃកំណើនរបស់ក្រុមហ៊ុនពីអ្នកវិនិយោគ ។
ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃអង្គារទី ២៣ មេសាថាខ្លួនកំពុងបង្កើនល្បឿនផលិតម៉ូដែលថ្មី ។ នាយកប្រតិបត្តិបាននិយាយថា រថយន្តថ្មីនឹងត្រូវបានសាងសង់នៅលើខ្សែសង្វាក់ផលិតកម្មដូចគ្នាទៅនឹងស៊េរីបច្ចុប្បន្នរបស់ក្រុមហ៊ុន Tesla ហើយនឹងរួចរាល់នៅដើមឆ្នាំ ២០២៥ ប្រសិនបើមិនមែនមុនដំណាច់ឆ្នាំនេះទេនោះ ។
ការផ្លាស់ប្តូរផែនការ និងទិសដៅរបស់ក្រុមហ៊ុនយក្សអាម៉េរិកនេះបានកើតឡើងបន្ទាប់ពីការធ្លាក់ចុះនៃការលក់រថយន្ត ប្រាក់ចំណូល និងប្រាក់ចំណេញអាក្រក់ជាងការរំពឹងទុក ហើយក្រុមហ៊ុនបានខាតបង់សាច់ប្រាក់ជាង ២,៥ ពាន់លានដុល្លារក្នុងត្រីមាសទីមួយឆ្នាំនេះ ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង ១៤% ភ្លាមៗកាលពីថ្ងៃពុធ ដែលជាការកើនឡើងដ៏ធំបំផុតរបស់ពួកគេចាប់តាំងពីខែតុលា ឆ្នាំ ២០២១ ។
Bloomberg