China USA

លោក ស៊ី ជីនពីង ៖ចិនរីករាយដែលឃើញអាម៉េរិករីកចម្រើន ហើយក៏សង្ឃឹមថា អាម៉េរិកនឹងមានអារម្មណ៍បែបនេះដាក់ចិនដែរ

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Antony Blinken បានបិទបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដោយជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ខណៈដែលប្រទេសទាំងពីរព្យាយាមរក្សាស្ថិរភាពទំនាក់ទំនងចំពេលមានជម្លោះលើសន្តិសុខជាតិ សេដ្ឋកិច្ច និងភាពខុសគ្នាភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា អ៊ុយក្រែន និងតំបន់អាស៊ីអាគ្នេយ៍ ។

លោក ស៊ី បានប្រាប់អ្នកការទូតកំពូលរបស់សហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្រថា ប្រទេសមហាអំណាចទាំងពីរ “គួរតែជាដៃគូជាជាងគូប្រជែង” ហើយគួរតែជួយគ្នាទៅវិញទៅមកឱ្យជោគជ័យ ជាជាងធ្វើឱ្យប៉ះពាល់ដល់គ្នាទៅវិញទៅមក នេះបើយោងតាមការបញ្ជាក់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ។

លោក ស៊ី បន្តថា“ខ្ញុំបានស្នើឱ្យមានការគោរពគ្នាទៅវិញទៅមក ការរួមរស់ជាមួយគ្នាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ទៅជាគោលការណ៍ទាំងបី ។ វាជាមេរៀនទាំងពីអតីតកាល និងជាមគ្គុទ្ទេសក៍សម្រាប់អនាគត»។ ប្រទេសចិននឹងរីករាយដែលឃើញសហរដ្ឋអាម៉េរិករីកចម្រើន ហើយសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននឹងមានអារម្មណ៍បែបនេះសម្រាប់ទីក្រុងប៉េកាំង ដូច្នេះទំនាក់ទំនងទ្វេភាគីអាចស្ថិរភាព កែលម្អ និងឆ្ពោះទៅមុខយ៉ាងពិតប្រាកដ។

ចំណែកលោក Blinken បានលើកឡើងពីបញ្ហានៃការគាំទ្ររបស់ចិនដល់មូលដ្ឋានឧស្សាហកម្មការពារជាតិរុស្ស៊ី ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារយៈពេល ៥ ម៉ោងកន្លះជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ភាគីទាំងពីរក៏បានពិភាក្សាអំពីប្រធានបទប្រទាក់ក្រឡាគ្នាដូចជា តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version