Suon Visal
Asia Economic World

ប្រាក់​យ៉េន​របស់​ជប៉ុន​ធ្លាក់​ចុះថោកខ្លាំង​ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក ​

ភាពចុះទន់ខ្សោយនៃប្រាក់យ៉េនជប៉ុនកំពុងស្ថិតក្នុងការចាប់អារម្មណ៍ម្តងទៀត បន្ទាប់ពីតម្លៃធ្លាក់ចុះចុងក្រោយបង្អស់កាលពីថ្ងៃចន្ទទី ២៩ មេសា ។ រូបិយប័ណ្ណយ៉េនបានធ្លាក់ចុះដល់ ១៦០,១៧ យ៉េនក្នុងមួយ​ដុល្លារអាម៉េរិក ដែលជាតម្លៃទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ ១៩៩០។   នៅថ្ងៃអង្គារទី ៣០ មេសានេះប្រាក់យ៉េនបានស្ទុះងើបឡើងវិញដល់ ១៥៥,០១ យ៉េនក្នុងមួយដុល្លារ​ដែលជំរុញឱ្យមានការរំពឹងទុកថាអាជ្ញាធរជប៉ុនបានអន្តរាគមន៍ដើម្បីជំរុញតម្លៃរូបិយប័ណ្ណរបស់ខ្លួនឡើងវិញ ។   ​ហេតុអ្វីបានជាប្រាក់យ៉េនធ្លាក់ចុះថោក?

Read More
Business China

ប្រាក់ចំណេញរបស់ក្រុមហ៊ុន Huawei កើនឡើង ៥៦៤% ​ជាសញ្ញាមួយដែលបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យាចិននេះកំពុងដណ្តើមចំណែកទីផ្សារពី Apple​ មកវិញ

ប្រាក់ចំណេញរបស់ក្រុមហ៊ុន Huawei Technologies បានកើនឡើងសម្រាប់ត្រីមាសទី ៤ ជាប់ៗគ្នា ដែលជាសញ្ញាមួយដែលក្រុមហ៊ុនបច្ចេកវិទ្យាចិននេះកំពុងដណ្តើមចំណែកទីផ្សារពី Apple ​និងគូប្រជែងស្មាតហ្វូនផ្សេងទៀត។   ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ១៩,៦ ពាន់លានយន់ (២,៧ ពាន់លានដុល្លារ) នៅក្នុងត្រីមាសទី១ឆ្នាំ ២០២៤ខែ​ កើនឡើង

Read More
Covid-19 Technology World

ក្រុមហ៊ុន AstraZeneca ទទួលស្គាល់ថា វ៉ាក់សាំងការពារកូវីដ-១៩ របស់ខ្លួនអាចបណ្តាលឱ្យមានការកកឈាម ប៉ុន្តែករណីនេះកម្រកើតណាស់

ក្រុមហ៊ុនឱសថយក្ស AstraZeneca បានទទួលស្គាល់ថាវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរបស់ខ្លួនដែលមានម៉ាកយីហោថា Covishield អាចបណ្តាលឱ្យមានផលប៉ះពាល់ដ៏កម្រមួយចំនួនរួមទាំងការកកឈាម និងធ្វើឲ្យចំនួនប្លាកែតចុះទាប ។ Covishield ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ដោយសហការជាមួយសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស និងផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក

Read More
Asia

ឥណ្ឌូណេស៊ីប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ក្រោយភ្នំភ្លើង Ruang បានផ្ទុះសារជាថ្មី

​ភ្នំភ្លើង Ruang របស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ចេញកម្អែរភ្លើងចូលទៅលើមេឃជាថ្មីពេលយប់ឈានចូលថ្ងៃអង្គារទី ៣០ មេសា ដែលជំរុញឱ្យអាជ្ញាធរបង្កើនស្ថានភាពប្រកាសអាសន្ន និងបិទព្រលានយន្តហោះនៅក្បែរនោះ ។   យោងតាមគេហទំព័ររបស់​មជ្ឈមណ្ឌលសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ (PVMBG) របស់ប្រទេសឥណ្ឌូណេស៊ីបានបង្កើនស្ថានភាពប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតបន្ទាប់ពីការផ្ទុះនៅពេលព្រឹកព្រលឹម ដោយបានដាស់តឿនអ្នកស្រុកកុំឱ្យចូលទៅជិតភ្នំភ្លើងនេះ​ ។   ទីភ្នាក់ងារនេះបាននិយាយថា ផ្សែងពីភ្នំភ្លើងបានហោះឡើងដល់កម្ពស់ ៥

Read More
China Technology

ក្រុមហ៊ុនចិនដែលផលិតអាគុយសម្រាប់រថយន្ត Tesla បញ្ចេញអាគុយសម្រាប់រថយន្តអគ្គិសនីថ្មីដែលរត់បានចម្ងាយ ១,០០០ គីឡូម៉ែត្រនៅពេលសាកពេញម្តង

​ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនី (EV) របស់ចិន CATL បានបង្ហាញនូវអាគុយលីចូមដែក ផូស្វាត (LFP) សម្រាប់បំពាក់លើរថយន្តអគ្គិសនីដែលមានសមត្ថភាពធ្វើដំណើរបានជាង ១,០០០ គីឡូម៉ែត្រនៅពេលសាកពេញម្តង។ អាគុយថ្មីនេះមានឈ្មោះថា Shenxing Plus គឺជាអាគុយ LFP ដំបូងគេបង្អស់របស់ពិភពលោកដែលមានកម្រិតបែបនេះ នេះបើតាមការបញ្ជាក់របស់ប្រធានផ្នែកបច្ចេកវិទ្យាផ្នែករថយន្តអេឡិចត្រូនិករបស់ក្រុមហ៊ុន CATL លោក Gao

Read More
Asia China

នាវាឆ្មាំសមុទ្រហ្វីលីពីន និងចិនប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹងកើនឡើង

ហ្វីលីពីនបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិនពីការយាយី និងធ្វើឱ្យខូចខាតដល់កប៉ាល់របស់ខ្លួននៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ខណៈដែលទីក្រុងប៉េកាំងបានអះអាងថា ខ្លួនបានបណ្តេញនាវាហ្វីលីពីនពីរគ្រឿងចេញពីច្រាំងសមុទ្រដែលមានជម្លោះ ។ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយថា នាវាទាំងពីររបស់ខ្លួនបានឈរជើងនៅឆ្នេរនៃតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលជាសមរភូមិមានជម្លោះជាយូរមកហើយរវាងចិន និងហ្វីលីពីននៅសមុទ្រចិនខាងត្បូង នាវាហ្វីលីពីនមួយគ្រឿងបានរងការខូចខាតដោយសារការប្រើប្រាស់កាណុងបាញ់ទឹកដោយនាវាឆ្មាំឆ្នេរសមុទ្រចិនពីរ នេះបើតាមការពញ្ជាក់ពីអ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីនលោក Jay Tarriela។ ភាពតានតឹងក្នុងដែនទឹកជម្លោះបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះរវាងហ្វីលីពីន និងចិន ដែលទាមទារស្ទើរតែទាំងអស់នូវសមុទ្រចិនខាងត្បូងទាំងមូល រួមទាំងតំបន់ដែលក្រុងម៉ានីលនិយាយថា ជាផ្នែកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

Read More
Rusia Ukraine War

កងទ័ពអ៊ុយក្រែនបន្ត​ដក​ថយ​ពី​ភូមិ​ចំនួន​បី​នៅសមរភូមិ​ភាគ​ខាង​កើត ខណៈលោក ហ្សេលេនស្គីបន្តស្នើឲ្យសម្ពន្ធមិត្តពន្លឿនការបញ្ជូនអាវុធ

មេបញ្ជាការកំពូលរបស់អ៊ុយក្រែនបាននិយាយថា កងទ័ពរបស់អ៊ុយក្រែនបានដកថយពីភូមិចំនួន ៣ នៅសមរភូមិភាគខាងកើត ខណៈដែលរុស្ស៊ីបានប្រមូលផ្តុំកម្លាំងសំខាន់ៗនៅក្នុងទីតាំងជាច្រើន។   សេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យដោយលោកវរសេនីយ៍ឯក Oleksandr Syrskii បានបង្ហាញពីភាពកាន់តែយ៉ាប់យ៉ឺនរបស់កងទ័ពអ៊ុយក្រែននៅភាគខាងកើត ដែលទីក្រុងគៀវសង្ឃឹមថា ខ្លួនអាចមានស្ថេរភាពឡើងវិញនៅពេលដែលខ្លួនទទួលបានអាវុធរបស់សហរដ្ឋអាម៉េរិកក្រោមកញ្ចប់ជំនួយចំនួន ៦១ ពាន់លានដុល្លារដែលទើបត្រូវបានអនុម័ត ។   ប្រធានាធិបតីអ៊ុយក្រែនបានបន្តចេញអង្វរករជាថ្មីដល់ដៃគូអន្តរជាតិឱ្យពន្លឿនការចែកចាយសព្វាវុធ មានតែដូច្នេះទេទើបអ៊ុយក្រែនអាចរក្សាជំហររបស់ខ្លួន និងការវាយរុលរបស់រុស្ស៊ី ។

Read More
Business China

រថយន្តអគ្គិសនីដែលសហការផលិតដោយក្រុមហ៊ុន Huawei ឆាបឆេះស្លាប់មនុស្ស៣នាក់ពេលជួបគ្រោះថ្នាក់ចរាចរណ៍

មនុស្ស ៣ នាក់ រួមទាំងក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីរថយន្តស្ព័រ M7 ​ ដែលទទួលគាំទ្រដោយក្រុមហ៊ុន Huawei បានឆេះបន្ទាប់ពីបុកជាមួយរថយន្តដឹកទំនិញនៅលើផ្លូវហាយវេក្នុងទីក្រុង Yuncheng នៃខេត្ត Shanxi ភាគខាងជើងប្រទេសចិន នេះបើតាមការបញ្ជាក់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន​ ។   ក្រុមហ៊ុននេះបាននិយាយនៅលើគណនីបណ្តាញសង្គម

Read More
Tourism World

ទីក្រុងឌូបៃគ្រោងផ្លាស់ប្តូរអាកាសយានដ្ឋានអន្តរជាតិដ៏មមាញឹករបស់ខ្លួនទៅកាន់ទីតាំងថ្មីដែលសាងសង់ក្នុងតម្លៃ ៣៥ ពាន់លានដុល្លារ

​ទីក្រុងឌូបៃបានចាប់ផ្តើមការងារលើការសាងសង់ចំណតអ្នកដំណើរនៅក្នុងអាកាសយានដ្ឋាន Al Maktoum ដែលមានតម្លៃ ៣៥ ពាន់លានដុល្លារ ដែលនឹងមានសមត្ថភាពធំបំផុតរបស់ពិភពលោកនៅពេលបញ្ចប់ការសាងសង់ ។ នាយករដ្ឋមន្ត្រី និងជាអនុប្រធានាធិបតីរបស់ទីក្រុងឌូបៃ លោក Sheikh Mohammed bin Rashid Al Maktoum បាននិយាយកាលពីថ្ងៃអាទិត្យថា ចំណតទទួលអ្នកដំណើរថ្មីនេះនឹងមានទំហំ ៥

Read More
Asia

រដ្ឋមន្ត្រីការបរទេសថៃលាលែងពីតំណែង បន្ទាប់ពីត្រូវបានដកចេញពីតំណែងឧបនាយករដ្ឋមន្ត្រី

រដ្ឋាភិបាលថៃបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-Nukara បានលាលែងពីតំណែង បន្ទាប់ពីលោកត្រូវបានដកចេញពីតំណែងឧបនាយករដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីថៃថ្មី ក្រោយ ៧ខែនៃការកាន់តំណែងលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ។ ការលាលែងពីតំណែងដែលមិននឹកស្មានដល់របស់គាត់បានធ្វើឱ្យក្រសួងការបរទេសមានភាពស្រពេចស្រពិល ខណៈដែលគាត់បានដឹកនាំក្រុមសម្រាប់ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ។ លោក Parnpree ក៏មានតួនាទីសំខាន់ក្នុងការធានាការដោះលែងចំណាប់ខ្មាំងថៃរាប់សិបនាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសនៅហ្គាហ្សា។ នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន

Read More