អ៊ុយក្រែនបានដករថក្រោះប្រយុទ្ធ Abrams M1A1 ដែលផ្តល់ដោយសហរដ្ឋអាម៉េរិកពីសមរភូមិមុខក្នុងការប្រយុទ្ធនឹងរុស្ស៊ី មួយផ្នែកដោយសារតែសង្គ្រាមយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានធ្វើឱ្យវាពិបាកពេកសម្រាប់ពួកគេក្នុងប្រតិបត្តិការដោយមិនរងការវាយប្រហារ នេះបើតាមមន្ត្រីយោធាអាម៉េរិកពីរនាក់បានប្រាប់សារព័ត៌មាន The Associated Press ។
សហរដ្ឋអាម៉េរិកបានយល់ព្រមបញ្ជូន Abrams ចំនួន ៣១ គ្រឿងទៅអ៊ុយក្រែនក្នុងខែមករាឆ្នាំ ២០២៣សម្រាប់យុទ្ធនាការវាយបករយៈពេលជាច្រើនខែរបស់អ៊ុយក្រែន ដោយលើកហេតុផលថារថក្រោះដែលមានតម្លៃប្រហែល ១០ លានដុល្លារក្នុងមួយគ្រឿងមានសារៈសំខាន់ចំពោះសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារលើរុស្ស៊ី។ ប៉ុន្តែសមរភូមិបានផ្លាស់ប្តូរយ៉ាងខ្លាំងតាំងពីពេលនោះមក ជាពិសេសដោយការប្រើប្រាស់គ្រប់ទីកន្លែងនៃយន្តហោះដ្រូនស៊ើបការណ៍រុស្ស៊ី និងដ្រូនអត្តឃាត ។ សព្វាវុធទាំងនោះបានធ្វើឱ្យអ៊ុយក្រែនកាន់តែលំបាកក្នុងការការពាររថក្រោះ នៅពេលដែលត្រូវបានរុស្ស៊ីរកឃើញ ។
រថក្រោះចំនួន៥ក្នុងចំណោមរថក្រោះ៣១គ្រឿងបានបាត់បង់ទៅហើយក្នុងការវាយប្រហាររបស់រុស្ស៊ី ។ រថក្រោះ Abrams ត្រូវបានផ្លាស់ប្តូរពីជួរមុខ ហើយសហរដ្ឋអាម៉េរិកនឹងធ្វើការជាមួយអ៊ុយក្រែនដើម្បីកំណត់ឡើងវិញនូវយុទ្ធសាស្ត្រឡើងវិញ។
AP