Rusia Ukraine War

រុស្ស៊ីបន្តវាយរុលទៅមុខបន្ថែមទៀតនៅសមរភូមិភាគខាងកើត ខណៈដែលអ៊ុយក្រែនកំពុងអង្គុយរង់ចាំជំនួយយោធារបស់សហរដ្ឋអាម៉េរិកយ៉ាងអន្ទះសារ

នៅពេលដែលសហរដ្ឋអាម៉េរិករៀបចំផ្ទេរជំនួយយោធាដ៏ធំទៅឱ្យអ៊ុយក្រែនបន្ទាប់ពីព្រឹទ្ធសភាអនុម័តច្បាប់ផ្តល់ថវិកាដែលមានតម្លៃ ៦១ ពាន់លានដុល្លារ របាយការណ៍ពីភាគខាងកើតអ៊ុយក្រែនបន្តបង្ហាញពីការបាត់បង់ទឹកដីរបស់អ៊ុយក្រែននៅលើសមរភូមិ។

កងទ័ពរុស្ស៊ីនៅតែបន្តវាយរុលស្ទើរតែរាល់ថ្ងៃឆ្ពោះទៅទិសខាងលិចនៅក្នុងភូមិ Ocheretyne ។ ទីតាំងនេះជាទីតាំងដ៏សំខាន់សម្រាប់ខ្សែការពាររបស់អ៊ុយក្រែននៅតាមបណ្តោយសមរភូមិមុខ ហើយជាគោលដៅសំខាន់សម្រាប់កងកម្លាំងរុស្ស៊ីចាប់តាំងពីបានដណ្តើមយកទីក្រុង Avdiivka ចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីភូមិ Ocheretyne ក្នុងខែកុម្ភៈ។

នៅភូមិ Ocheretyne នេះអ៊ុយក្រែនបានបាត់បង់រួមទាំងស្ថានីយរថភ្លើងទៅក្នុងដៃរបស់រុស្ស៊ី ហើយអ៊ុយក្រែនក៏បានបាត់បង់ទឹកដីនៅក្នុងភូមិ Novobakhmutivka ដែលនៅជិតគ្នានោះផងដែរ ។

អ៊ុយក្រែនត្អូញត្អែរជាច្រើនខែមកហើយថា ខ្លួនត្រូវការគ្រាប់រំសេវសំខាន់ៗជាបន្ទាន់ រួមមានប្រព័ន្ធការពារអាកាស និងគ្រាប់កាំភ្លើងធំ ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version