Asia USA

នាវាដឹកយន្តហោះចម្បាំងអាម៉េរិកមួយគ្រឿងចូលចតនៅកំពង់ផែរបស់ថៃក្នុងឈូងសមុទ្រថៃ

នាវាផ្ទុកយន្តហោះអាម៉េរិកចូលចតនៅកំពង់ផែរបស់ថៃក្នុងឈូងសមុទ្រថៃ ។ នាវាផ្ទុកយន្តហោះ USS Theodore Roosevelt ធ្លាប់ចូលចតនៅប្រទេសថៃកាលពីឆ្នាំ ២០១៨ ។ ដំណើរលើកនេះនាវាផ្ទុកយន្តហោះ USS Theodore Roosevelt ត្រូវបានអមដំណើរដោយនាវាពិឃាត USS Russell, USS Daniel K Inouye, USS Halsey និង USS Howard ។

លោកមេបញ្ជាការ Christopher Alexander បាននិយាយនៅពេលមកដល់កំពង់ផែ Laem Chabang នៅឈូងសមុទ្រថៃថា “យើងមានអំណរគុណចំពោះប្រជាជនថៃសម្រាប់ការបដិសណ្ឋារកិច្ចរបស់ពួកគេក្នុងការស្វាគមន៍យើងសម្រាប់ការមកទស្សនាកំពង់ផែនេះ” ។

លោកបាននិយាយថា “ក្នុងអំឡុងពេលនៃការដាក់ពង្រាយនេះ យើងមានឱកាសជាច្រើនដើម្បីជួប បណ្តុះបណ្តាល និងប្រតិបត្តិការជាមួយសម្ពន្ធមិត្ត និងដៃគូនានានៅទូទាំងតំបន់ ហើយយើងទន្ទឹងរង់ចាំឱកាសនេះ ដើម្បីពង្រឹងមិត្តភាពដ៏យូរអង្វែងរវាងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក និងប្រទេសថៃ” ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុននាវាផ្ទុកយន្តហោះអាម៉េរិកដែលមានឈ្មោះថា Nimitz ក៏បានចូលសំចតនៅប្រទេសថៃដែរ ។

Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version