ឥណ្ឌារំពឹងថា នឹងមានការប៉ះទង្គិចបន្ថែមទៀតជាមួយទាហានចិននៅភ្នំហិម៉ាល័យ
Asia

ឥណ្ឌារំពឹងថា នឹងមានការប៉ះទង្គិចបន្ថែមទៀតជាមួយទាហានចិននៅភ្នំហិម៉ាល័យ

ការវាយតម្លៃសន្តិសុខដោយប៉ូលីសឥណ្ឌានៅក្នុងតំបន់ Ladakh នៃជួរភ្នំហិម៉ាឡៃបាននិយាយថា អាចនឹងមានការប៉ះទង្គិចគ្នាកាន់តែច្រើនរវាងកងទ័ពឥណ្ឌា និងចិននៅតាមព្រំដែនដែលមានជម្លោះរបស់ពួកគេនៅទីនោះ នៅពេលដែលក្រុងប៉េកាំងបង្កើនហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងតំបន់ ។

យ៉ាងហោចណាស់ទាហាន 24 នាក់ត្រូវបានសម្លាប់នៅពេលដែលកងទ័ពនៃមហាយក្សអាស៊ីទាំង២បានប៉ះទង្គិចគ្នានៅតំបន់ Ladakh នៅភាគខាងលិចភ្នំហិម៉ាល័យក្នុងឆ្នាំ 2020 ប៉ុន្តែភាពតានតឹងបានធូរស្រាលបន្ទាប់ពីកិច្ចពិភាក្សាផ្នែកយោធា និងការទូត ។ ការប៉ះទង្គិចថ្មីមួយបានផ្ទុះឡើងរវាងភាគីទាំងពីរនៅតំបន់ភ្នំហិម៉ាល័យភាគខាងកើតក្នុងខែធ្នូ ប៉ុន្តែមិនមានអ្នកស្លាប់ទេ ។

ការវាយតម្លៃនេះគឺជាផ្នែកមួយនៃឯកសារស្រាវជ្រាវសម្ងាត់ថ្មីមួយដោយប៉ូលីសតំបន់ Ladakh ដែលត្រូវបានបញ្ជូននៅក្នុងសន្និសីទនៃមន្ត្រីប៉ូលីសកំពូលដែលបានធ្វើឡើងចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែមករា ហើយត្រូវបានពិនិត្យដោយ Reuters ។

របាយការណ៍បាននិយាយថា ការវាយតម្លៃនេះគឺផ្អែកលើការស៊ើបការណ៍សម្ងាត់ដែលប្រមូលបានដោយប៉ូលីសក្នុងតំបន់នៅតាមតំបន់ព្រំដែន និងគំរូនៃភាពតានតឹងយោធាឥណ្ឌា និងចិនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។

កងទ័ពឥណ្ឌាមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ ខណៈក្រសួងការពារជាតិ និងក្រសួងការបរទេសឥណ្ឌាក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដែរ ។

ប្រភព ៖ Reuters

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *