អ៊ីស្រាអែល និងក្រុមហាម៉ាសចរចាដោះដូរចំណាប់ខ្មាំងគ្នា ដោយមានការគាំទ្រពីសហរដ្ឋអាម៉េរិក អេហ្ស៊ីប និងកាតា
USA War

អ៊ីស្រាអែល និងក្រុមហាម៉ាសចរចាដោះដូរចំណាប់ខ្មាំងគ្នា ដោយមានការគាំទ្រពីសហរដ្ឋអាម៉េរិក អេហ្ស៊ីប និងកាតា

អ្នកកាសែតអាម៉េរិក Seymour Hersh បាននិយាយដោយដកស្រង់ប្រភពនានាថា មន្ត្រីអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងស្ថិតនៅពាក់កណ្តាលការចរចាក្នុងប្រទេសកាតា ដោយមានការគាំទ្រពីសហរដ្ឋអាម៉េរិក អេហ្ស៊ីប និងកាតា ។

នៅក្នុងអត្ថបទដែលបានចេញផ្សាយនៅលើ Substack កាលពីថ្ងៃសុក្របាននិយាយថា “ការពិភាក្សារវាងមេដឹកនាំក្រុមហាម៉ាស់ និងអ៊ីស្រាអែល ដោយមានការគាំទ្រពីសហរដ្ឋអាម៉េរិក ឥឡូវនេះកំពុងដំណើរការនៅក្នុងប្រទេសកាតា” ។ “ក្រុមខាងអាម៉េរិករួមមាននាយក CIA លោក William Burns និងជំនួយការគោលនយោបាយការបរទេសដែលមានបទពិសោធន៍បំផុតរបស់ប្រធានាធិបតី បៃដិន ។ ខណៈកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយត្រូវបានសម្រេចបានប៉ុន្មានថ្ងៃមុនរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

កិច្ចព្រមព្រៀងបណ្តោះអាសន្ននោះ ក្រុមហាម៉ាស់បានយល់ព្រមដោះលែងស្ត្រី និងចំណាប់ខ្មាំងវ័យចំណាស់ ៥០ នាក់ ជាថ្នូរនឹងការដោះលែងស្ត្រី និងក្មេងស្រីជំទង់រាប់រយនាក់នៃសមាជិកគ្រួសាររបស់ក្រុមហាម៉ាស់ ដែលឥឡូវនេះកំពុងជាប់នៅក្នុងពន្ធនាគារអ៊ីស្រាអែល។

បើយោងតាមការចេញផ្សាយដោយ CNN ក្រុមហាម៉ាស់បានទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់ហោះហើរយន្តហោះគ្មានមនុស្សបើកឃ្លាំមើលនៅតំបន់ហ្គាហ្សា ដែលជាផ្នែកនៃសំណើរបស់ខ្លួនឱ្យអ៊ីស្រាអែលផ្អាកប្រតិបត្តិការយោធារបស់ខ្លួនជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងដែលខ្លួនកំពុងកាន់កាប់ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែលពីរនាក់ដែលដឹងពីការចរចាដែលកំពុងបន្ត ។

ខណៈពេលដែលអ៊ីស្រាអែលអាចផ្អាកប្រតិបត្តិការយោធារយៈពេលជាច្រើនថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងជាច្រើននាក់នោះ ប្រភពបានបញ្ជាក់ថា អ៊ីស្រាអែលទំនងមិនទទួលយកសំណើឲ្យបញ្ឈប់ការបង្ហោះយន្តហោះគ្មានមនុស្សបើកនោះទេ ព្រោះបើយល់ព្រមមែនវាមានន័យថា អ៊ីស្រាអែលនឹងបាត់បង់ការតាមដានចលនារបស់ប្រតិបត្តិករហាម៉ាស រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅហ្គាហ្សាផងដែរ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *