ជនជាតិវៀតណាមបង្ហោះវីដេអូដែលខ្លួនថតនៅប្រាសាទអង្គរវត្តហើយដាក់រូបទង់ជាតិថៃអាចនឹងត្រូវបានបិទមិនឲ្យចូលប្រទេសកម្ពុជារយៈពេល ១០ឆ្នាំ
Asia Tourism

ជនជាតិវៀតណាមបង្ហោះវីដេអូដែលខ្លួនថតនៅប្រាសាទអង្គរវត្តហើយដាក់រូបទង់ជាតិថៃអាចនឹងត្រូវបានបិទមិនឲ្យចូលប្រទេសកម្ពុជារយៈពេល ១០ឆ្នាំ

ម្ចាស់គណនី TikTok វៀតណាម Hua Quoc Anh អាចត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជារយៈពេល ១០ ឆ្នាំពីបទធ្វើឲ្យអាប់អោនដល់កេរិ៍ឈ្មោះប្រាសាទអង្គរវត្តរបស់កម្ពុជា នេះបើអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោក ប្រាក់ ចាន់ដា បានប្រាប់សារព័ត៌មានវៀតណាម VnExpress ថា វីដេអូដែល ជនជាតិវៀតណាមនោះបានធ្វើនៅបរិវេណប្រាសាទអង្គរវត្ត “បានជះឥទ្ធិពលអវិជ្ជមានដល់មុខមាត់ទេសចរណ៍កម្ពុជា”។

លោក ប្រាក់ ចាន់ដា បាននិយាយថា អាជ្ញាធរកម្ពុជាកំពុងពិចារណាដាក់ពិន័យលើជនជាតិវៀតណាមរូបនោះ ដែលអាចជាបម្រាមចូលប្រទេសពី ៥ ទៅ ១០ ឆ្នាំ។

ពេលមកលេងប្រទេសកម្ពុជាកាលពីខែមុន ម្ចាស់គណនី TikTok វៀតណាម Hua Quoc Anh ជាអ្នករស់នៅទីក្រុងហូជីមិញ បានបង្ហោះវីដេអូមួយនៅលើគណនី TikTok របស់ខ្លួនដែលមានអ្នកតាមដាន ៧០០,០០០ ដែលបង្ហាញពីស្រ្តីម្នាក់ស្លៀកសំលៀកបំពាក់ប្រពៃណីថៃដើរជុំវិញប្រាសាទអង្គរវត្ត ។

គណនីTikTok ក៏បានបញ្ចូលរូបភាពទង់ជាតិថៃ និងស្តេចថៃ អមដោយសំឡេង “Hello Thailand” ទៅក្នុងវីដេអូ ដែលបង្កឱ្យមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិតទាំងវៀតណាម និងខ្មែរ ។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា អាជ្ញាធរអភិរក្សបេតិកភណ្ឌពិភពលោកអង្គរវត្ត​បានប្រកាសថា វីដេអូនេះបានធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា។ អាជ្ញាធរកម្ពុជាបានស្នើឱ្យបណ្ដាញសង្គម TikTok បិទវីដេអូនេះបើយោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរជាតិអប្សរា ។

VnExpress

Leave a Reply

Your email address will not be published. Required fields are marked *