អ៊ុយក្រែនប្រាប់អ្នកដែលរិះគន់ចំពោះការវាយរំដោះទឹកដីដ៏យឺតរបស់កងទ័ពអ៊ុយក្រែន ឲ្យបិទមាត់នៅឲ្យស្ងៀមហើយមកសាកប្រយុទ្ធដោយខ្លួនឯងម្ដង
Rusia Ukraine War World

អ៊ុយក្រែនប្រាប់អ្នកដែលរិះគន់ចំពោះការវាយរំដោះទឹកដីដ៏យឺតរបស់កងទ័ពអ៊ុយក្រែន ឲ្យបិទមាត់នៅឲ្យស្ងៀមហើយមកសាកប្រយុទ្ធដោយខ្លួនឯងម្ដង

អ៊ុយក្រែនបានប្រាប់អ្នករិះគន់អំពីល្បឿននៃការវាយលុករយៈពេល ៣ ខែរបស់ខ្លួនឲ្យបិទមាត់ ដែលជាសញ្ញាច្បាស់បំផុតនៃការខកចិត្តរបស់ទីក្រុងគៀវ ចំពោះការលេចធ្លាយពីមន្រ្តីលោកខាងលិចដែលនិយាយថាកងកម្លាំងរបស់ខ្លួនកំពុងរីកចម្រើនយឺតពេក ។

ចាប់តាំងពីចាប់ផ្តើមការវាយលុកដ៏សន្ធាប់ដោយប្រើឧបករណ៍យោធាលោកខាងលិចរាប់ពាន់លានដុល្លារមក អ៊ុយក្រែនបានដណ្តើមបានភូមិរាប់សិបឡើងវិញ ប៉ុន្តែមិនទាន់អាចវាយលុកលើតំបន់ការពារសំខាន់របស់រុស្ស៊ីនៅឡើយ ។

រឿងរ៉ាវនេះបានកើតឡើងនៅពេលកាសែត New York Times, Washington Post និងស្ថាប័នព័ត៌មានផ្សេងទៀតកាលពីសប្តាហ៍មុនបានដកស្រង់សម្តីរបស់សហរដ្ឋអាម៉េរិក និងមន្ត្រីលោកខាងលិចផ្សេងទៀតដែលរិះគន់ថា ការវាយលុករបស់អ៊ុយក្រែននេះគឺមិនដូចការរំពឹងទុក ។ អ្នកខ្លះបានបន្ទោសថាមកពីយុទ្ធសាស្ត្ររបស់អ៊ុយក្រែន រួមទាំងការចោទប្រកាន់ថា អ៊ុយក្រែនបានប្រមូលកម្លាំងរបស់ខ្លួននៅកន្លែងខុស។

ទីក្រុងម៉ូស្គូនិយាយថា យុទ្ធនាការអ៊ុយក្រែនបានបរាជ័យរួចទៅហើយ។ មេបញ្ជាការអ៊ុយក្រែនបាននិយាយថា ពួកគេកំពុងធ្វើចលនាយឺតៗតាមគោលបំណង ដោយធ្វើឱ្យខូចដល់ការការពារ និងគ្រឿងភស្តុភាររបស់រុស្ស៊ី និងដើម្បីកាត់បន្ថយការខាតបង់របស់អ៊ុយក្រែននៅពេលដែលពួកគេវាយប្រហារយ៉ាងពេញទំហឹង ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “ការរិះគន់ល្បឿនយឺតនៃការវាយលុករបស់អ៊ុយក្រែនគឺស្មើនឹងការស្ដោះទឹកមាត់ដាក់មុខទាហានអ៊ុយក្រែនដែលលះបង់ជីវិតរបស់ខ្លួនជារៀងរាល់ថ្ងៃ ឆ្ពោះទៅមុខ និងរំដោះទឹកដីអ៊ុយក្រែន ” ។ លោកបាននិយាយនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅប្រទេសអេស្ប៉ាញថា “ខ្ញុំនឹងណែនាំទៅកាន់អ្នករិះគន់ទាំងអស់ឱ្យបិទមាត់នៅឲ្យស្ងៀមហើយមកសាកវាយរំដោះទឹកដីម្ដងមួយសង់ទីម៉ែត្រការ៉េៗដោយខ្លួនឯង” ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *