ព្រះមហាក្សត្រថៃបានសម្រេចបន្ធូរបន្ថយទោសលោក ថាក់ស៊ីន ​ដោយកាត់បន្ថយពីជាប់ពន្ធនាគារ ៨ ឆ្នាំមកត្រឹម ១ ឆ្នាំវិញ
Asia

ព្រះមហាក្សត្រថៃបានសម្រេចបន្ធូរបន្ថយទោសលោក ថាក់ស៊ីន ​ដោយកាត់បន្ថយពីជាប់ពន្ធនាគារ ៨ ឆ្នាំមកត្រឹម ១ ឆ្នាំវិញ

ព្រះមហាក្សត្រថៃ មហា វិជ្ជរ៉ាឡុងកន បានកាត់បន្ថយការកាត់ទោសដាក់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា មកត្រឹមមួយឆ្នាំវិញ ក្រោយអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានដាក់សំណើសុំការលើកលែងទោសកាលពីថ្ងៃម្សិលមិញ ​។នៅក្នុងលិខិតបន្ធូរបន្ថយទោសនោះបាននិយាយថា ដោយសារលោកថាក់ស៊ីន បានទទួលយកកំហុសចំពោះឧក្រិដ្ឋកម្មរបស់គាត់ ហើយបានបង្ហាញពីវិប្បដិសារី ដោយបន្ថែមថា អតីតនាយករដ្ឋមន្ត្រីមានជម្ងឺប្រចាំកាយផងទើបទទួលការបន្ធូរបន្ថយទោស ។

មហាសេដ្ឋីវ័យ ៧៤ ឆ្នាំ ដែលជាអ្នកនយោបាយដ៏ល្បីល្បាញបំផុតរបស់ប្រទេសថៃត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ បន្ទាប់ពីគាត់បានត្រលប់ចូលប្រទេស​វិញកាលពីសប្តាហ៍​មុន ។ លោក ថាក់ស៊ីន គឺជា​បុគ្គល​មួយរូប​ដែល​មាន​ឥទ្ធិពល​បំផុត ប៉ុន្តែ​បែកបាក់​គ្នា​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​ទំនើប។

​នៅក្នុងលិខិតបន្ធូរបន្ថយទោសបានបន្ថែមទៀតថា ការបន្ធូរបន្ថយនេះធ្វើឡើងដើម្បីឲ្យលោក ថាក់ស៊ីន ឆាប់បានប្រើប្រាស់ចំណេះដឹង និងសមត្ថភាព បទពិសោធន៍ក្នុងការជួយ និងរួមចំណែកដល់ប្រទេសជាតិ សង្គម និងប្រជាជន ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *