អាម៉េរិក​នឹង​បញ្ជូន​គ្រាប់រំសេវ​អ៊ុយរ៉ាញ៉ូម​​ទៅ​ឲ្យអ៊ុយក្រែនក្នុងកញ្ចប់ជំនួយថ្មីដែលមានតម្លៃជាង ១ពាន់លានដុល្លារ
Rusia Ukraine War

អាម៉េរិក​នឹង​បញ្ជូន​គ្រាប់រំសេវ​អ៊ុយរ៉ាញ៉ូម​​ទៅ​ឲ្យអ៊ុយក្រែនក្នុងកញ្ចប់ជំនួយថ្មីដែលមានតម្លៃជាង ១ពាន់លានដុល្លារ

​មន្ទីរបញ្ចកោណកាលពីថ្ងៃពុធបានប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីមួយដែលមានតម្លៃដល់ទៅ ១៧៥ លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងគ្រាប់រំសេវអ៊ុយរ៉ាញ៉ូមសម្រាប់រថក្រោះផងដែរ ​។ ​

កាលពីថ្ងៃពុធ មន្ទីរបញ្ចកោណបាននិយាយថា ជំនួយយោធាថ្មីនេះក៏នឹងរួមបញ្ចូលផងដែរនូវប្រព័ន្ធប្រឆាំងពាសដែក ប្រព័ន្ធរុករកផ្លូវអាកាសយុទ្ធសាស្ត្រ និងគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែតចល័ត​ (HIMARS) ។

ការប្រកាសនេះធ្វើឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់មន្ត្រីការទូតកំពូលរបស់សហរដ្ឋអាម៉េរិកលោក Antony Blinken ទៅកាន់ទីក្រុងគៀវក្នុងកាយវិការនៃការគាំទ្រ ខណៈដែលការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងការកាន់កាប់កងទ័ពរុស្ស៊ីបានឈានចូលដល់ខែទី 4 របស់ខ្លួនដោយទទួលបានផលចំណេញតិចតួចប៉ុណ្ណោះ ។ ជំនួយយោធាចំនួន ១៧៥ លានដុល្លារគឺជាផ្នែកមួយនៃជំនួយសរុបជាង ១ ពាន់លានដុល្លារដែលលោក Blinken បានប្រកាសផ្តល់ឲ្យអ៊ុយក្រែន ។

វាក៏រួមបញ្ចូលផងដែរនូវជំនួយផ្នែកសន្តិសុខស៊ីវិលថ្មីចំនួនជាង ៦៦៥ លានដុល្លារ និងរាប់លានដុល្លារជាជំនួយសម្រាប់ការការពារដែនអាកាសរបស់អ៊ុយក្រែន និងតំបន់ផ្សេងៗទៀត ។

ទោះបីជាចក្រភពអង់គ្លេសធ្លាប់បានបញ្ជូនគ្រាប់រំសេវអ៊ុយរ៉ានីញ៉ូម​ទៅអ៊ុយក្រែនកាលពីដើមឆ្នាំនេះក៏ដោយ នេះនឹងក្លាយជាការដឹកជញ្ជូនគ្រាប់រំសេវប្រភេទនេះជាលើកដំបូងរបស់សហរដ្ឋអាម៉េរិក ហើយទំនងជានឹងធ្វើឱ្យមានភាពចម្រូងចម្រាស។

ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោនបានបរិហារការសម្រេចចិត្តនេះថាជា “សូចនាករនៃភាពអមនុស្សធម៌” ដោយបន្ថែមថា “សហរដ្ឋអាម៉េរិកកំពុងបោកបញ្ឆោតខ្លួនឯងដោយបដិសេធមិនទទួលយកការបរាជ័យនៃអ្វីដែលគេហៅថាការវាយលុករបស់យោធាអ៊ុយក្រែន” ។

ការប្រើប្រាស់អាវុធអ៊ុយរ៉ាញ៉ូមនេះត្រូវបានជជែកគ្នាយ៉ាងស្វិតស្វាញ ដោយមានគូប្រជែងដូចជាសម្ពន្ធអន្តរជាតិដើម្បីហាមប្រាមអាវុធអ៊ុយរ៉ានីញ៉ូមនិយាយថា មានហានិភ័យសុខភាពដ៏គ្រោះថ្នាក់ពីការស្រូបសារធាតុអ៊ុយរ៉ាញ៉ូមចូលទៅក្នុងខ្លួនដែលអាចបង្កទាំងមហារីក និងធ្វើឲ្យមានពិការភាពពីកំណើត ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *