អាងចិញ្ចឹមត្រីរាងស៊ីឡាំងធំបំផុតនៅក្នុងពិភពលោក​ដែលជម្រករបស់ត្រីកម្រជាង1,500 ក្បាលបានផ្ទុះបែកដោយមិនដឹងមូលហេតុ
Editorial

អាងចិញ្ចឹមត្រីរាងស៊ីឡាំងធំបំផុតនៅក្នុងពិភពលោក​ដែលជម្រករបស់ត្រីកម្រជាង1,500 ក្បាលបានផ្ទុះបែកដោយមិនដឹងមូលហេតុ

សេវាសង្គ្រោះបន្ទាន់បាននិយាយថា អាងចិញ្ចឹមត្រីមួយក្នុងទីក្រុងប៊ែកឡាំង ដែលជាជម្រករបស់ត្រីកម្រនិងអសកម្មប្រហែល 1,500 ក្បាលបានផ្ទុះកាលពីព្រឹកថ្ងៃសុក្រ ដោយបានហៀរទឹក និងកំទេចកំទីចំនួន 1 លានលីត្រ ទៅលើផ្លូវធំមួយក្នុងសង្កាត់ Mitte ដែលមមាញឹក ។

អ្នកសង្គ្រោះបន្ទាន់ប្រហែល 100 នាក់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដែលជាកន្លែងកម្សាន្តដែលមានសណ្ឋាគារ Radisson សារមន្ទីរ ហាង និងភោជនីយដ្ឋាន ព្រមទាំងអ្វីដែល DomAquaree complex និយាយថាជាអាងចិញ្ចឹមត្រីរាងស៊ីឡាំងធំជាងគេបំផុតរបស់ពិភពលោកដែលមានកម្ពស់ 14 ម៉ែត្រ ​ ។

ប៉ូលីសទីក្រុងប៊ែរឡាំងបាននិយាយនៅលើ Twitter ​ថា មនុស្សពីរនាក់បានរងរបួសដោយសារការបែកកញ្ចក់” ។

អ្នក​នាំ​ពាក្យ​កង​ពន្លត់​អគ្គិភ័យ​ក្រុង​ប៊ែកឡាំង​បាន​និយាយ​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ទាន់​មិន​អាច​ចូល​ទៅ​ដល់​ជាន់​ផ្ទាល់​ដី​នៃ​អគារ​បាន​ទេ ដោយសារ​តែ​កម្ទេចកម្ទី ។ លោកបានបន្ថែមថា សត្វឆ្កែហិតខ្លិន និងជួយសង្គ្រោះកំពុងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​និយាយ​ថា​ នៅ​មិន​ទាន់​ច្បាស់​ថា​តើ​អ្វី​ដែល​បណ្ដាល​ឱ្យ​អាង​ចិញ្ចឹម​ត្រី​នេះផ្ទុះឡើយ ។ ​​ប៉ូលិស​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ពី​ជោគ​វាសនា​របស់​ត្រី​នោះ​ទេ។

ប្រភព ៖​

Reuters

Leave a Reply

Your email address will not be published. Required fields are marked *