លោក Elon Musk លែងជាបុរសដែលមានជាងលើលោកទៀតហើយ ក្រោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន LV (Louis Vuitton) ដណ្ដើមតំណែងរបស់គាត់
Entrepreneur

លោក Elon Musk លែងជាបុរសដែលមានជាងលើលោកទៀតហើយ ក្រោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន LV (Louis Vuitton) ដណ្ដើមតំណែងរបស់គាត់

លោក Elon Musk លែងជាបុរសដែលមានជាងគេលើលោកទៀតហើយ នេះបើយោងតាមរបាយការណ៍របស់ Forbes កាលពីថ្ងៃពុធ ។ ទស្សនាវដ្ដីនេះបានលើកឡើងពីការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុនរបស់មហាសេដ្ឋីនៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនី Tesla និងការទិញប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ក្នុងតម្លៃ 44 ពាន់លានដុល្លារ ។

យោងតាមការបោះពុម្ពផ្សាយដោយទស្សនាវដ្ដីនេះលោក Elon Musk ដែលបានកាន់កាប់តំណែងកំពូលក្នុងបញ្ជី Forbes ចាប់តាំងពីខែកញ្ញាឆ្នាំ 2021 ត្រូវបានដណ្ដើមដោយលោក Bernard Arnault នាយកប្រតិបត្តិនៃក្រុមហ៊ុនមេរបស់ Louis Vuitton LVMH  ។ បច្ចុប្បន្ននេះលោក Elon Musk មានទ្រព្យសម្បត្តិ 185.3 ពាន់លានដុល្លារ ខណៈដែលទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Arnault មានចំនួន 185.4 ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes ។

ត្រលប់ទៅឆ្នាំ 2021 លោក Elon Musk បានយកតំណែងជាបុរសមានបំផុតនៅលើពិភពលោកពីស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ។

ទ្រព្យសម្បត្តិសុទ្ធរបស់លោក Elon Musk បានធ្លាក់ចុះក្រោម 200 ពាន់លានដុល្លារកាលពីខែមុន បន្ទាប់ពីអ្នកវិនិយោគបានចាប់ផ្តើមបោះចោលភាគហ៊ុនរបស់ Tesla ចំពេលមានការព្រួយបារម្ភអំពីថា តើគាត់អាចផ្តោតលើតួនាទីរបស់គាត់ជានាយកប្រតិបត្តិក្រុមហ៊ុនTesla ដែរឬទេ ចាប់តាំងពីការទិញ Twitter របស់គាត់ ។

ប្រភព ៖

RT

Leave a Reply

Your email address will not be published. Required fields are marked *