វៀតណាមបើកការតាំងពិព័រណ៍អាវុធអន្តរជាតិលើកដំបូងនៅទីក្រុងហាណូយ ខណៈប្រទេសនេះកំពុងត្រៀមដើម្បីនាំចេញអាវុធដែលផលិតក្នុងប្រទេសរបស់ខ្លួន
Asia

វៀតណាមបើកការតាំងពិព័រណ៍អាវុធអន្តរជាតិលើកដំបូងនៅទីក្រុងហាណូយ ខណៈប្រទេសនេះកំពុងត្រៀមដើម្បីនាំចេញអាវុធដែលផលិតក្នុងប្រទេសរបស់ខ្លួន

ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះបានបើកការតាំងពិពណ៌ការពារជាតិអន្តរជាតិទ្រង់ទ្រាយធំជាលើកដំបូងរបស់ខ្លួន ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះព្យាយាមធ្វើឲ្យមានភាពចម្រុះនូវប្រភពអាវុធរបស់ខ្លួន និងដើម្បីនាំចេញឧបករណ៍យោធាផងដែរ ។

ព្រឹត្តិការណ៍រយៈពេលបីថ្ងៃដែលបានប្រារព្ធធ្វើឡើងនៅអាកាសយានដ្ឋានក្នុងរដ្ឋធានីហាណូយបានទាក់ទាញក្រុមផលិតអាវុធចំនួន 174 មកពីប្រទេសចំនួន 30 រួមទាំងសហរដ្ឋអាម៉េរិក រុស្ស៊ី និងប្រជាជាតិអឺរ៉ុប ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាននិយាយនៅក្នុងពិធីបើកព្រឹត្តិការណ៍នេះថា ពិព័រណ៍នេះនឹងជួយ ធ្វើពិពិធកម្មប្រភពលទ្ធកម្មឧបករណ៍ការពារជាតិ ក្នុងគោលបំណងការពារប្រទេសជាតិ និងប្រជាជនចំពេលមានការកើនឡើងនូវបញ្ហាប្រឈមធម្មតា និងមិនធម្មតា ។

មន្ត្រី និងអ្នកវិភាគបាននិយាយថា វៀតណាមក៏កំពុងសម្លឹងមើលការផ្លាស់ប្តូរផ្នែកការពារដ៏សំខាន់ផងដែរ ខណៈដែលខ្លួនព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់អាវុធ និងប្រព័ន្ធការពារដ៏សំខាន់របស់វៀតណាមអស់ជាច្រើនទសវត្សរ៍មកហើយ ។

លោក Chinh បាននិយាយថា “គោលនយោបាយការពារជាតិរបស់វៀតណាមគឺសន្តិភាព និងការការពារខ្លួន”។

ប្រភព

Reuters

Leave a Reply

Your email address will not be published. Required fields are marked *