គួរឱ្យសរសើរ សហគ្រិនស្ត្រីខ្មែរ លោកស្រី លី ផល្លី ជាប់ពាន រង្វាន់សហគ្រិនឆ្នើមរហូតដល់ទៅ ២
Entrepreneur

គួរឱ្យសរសើរ សហគ្រិនស្ត្រីខ្មែរ លោកស្រី លី ផល្លី ជាប់ពាន រង្វាន់សហគ្រិនឆ្នើមរហូតដល់ទៅ ២

មេដាយសហគ្រិនឆ្នើម (Outstanding Entrepreneur Medal)ផ្ទាល់ ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ លោកស្រី លី ផល្លី អគ្គនាយិកាក្រុមហ៊ុន វីន ហេង រចនា ឯ.ក ​ មានអារម្មណ៍រំភើបជាខ្លាំងដោយទទួលបាន ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ(Master CEO Award) និង មេដាយសហគ្រិនឆ្នើម (Outstanding Entrepreneur Medal)ផ្ទាល់ ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំCEO Award 2022​ រៀបចំដោយ CEO Master Club កាលពីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២  នៅសណ្ឋាគារសុខាភ្នំពេញ។ លោកស្រីបានឲ្យដឹងថា អត្ថន័យនៃ​ ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ (Master CEO Award) ជាពានជ័យលាភីសម្រាប់ទទួលស្គាល់ និងលើកទឹកចិត្តសហគ្រិនដែលបានតស៊ូខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាអ្នកដឹកនាំធុរកិច្ចកំពូលជាមួយ CEO Master Club ចាប់ពី ៨ កម្មវិធីបណ្តុះបណ្តាល ឡើងទៅដើម្បីមានសមត្ថភាពក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែមានភាពរឹងមាំ ចំណែកឯ មេដាយសហគ្រិនឆ្នើម (Outstanding Entrepreneur Medal) គឺជាមេដាយសម្រាប់ទទួលស្គាល់ស្នាដៃសហគ្រិនលេចធ្លោរបស់ CEO Master Club ដែលបង្ហាញពីលទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួនគួរឱ្យកត់សម្គាល់បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនបំផ្លាស់ប្រែពីអាជីវកម្មលក្ខណៈគ្រួសារទៅស្តង់ដារបន្ទាប់ពីបានចូលរួមជាសមាជិកគ្រួសារ CEO Master Club។

សូមបញ្ជាក់ផងដែរ ថា វីន ហេង រចនា ឯ.ក ជាក្រុមហ៊ុន ប្រឹក្សា រចនា ផលិត និងដំឡើងដែកស្មិតគ្រប់ម៉ូតស្អាតប្លែកបុរាណស៊ីវីល័យ បែបសិល្បៈរចនាបថខ្មែរនិងបរទេសដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ និងចុះបញ្ជីស្របច្បាប់គ្រប់ក្រសួងពាក់ព័ន្ធនានាដើម្បីបង្កើតទំនុកចិត្ត និងជំនឿជឿជាក់ដល់អតិថិជនរបស់ខ្លួន។

លើសពីនេះទៀត ក្រុមហ៊ុនទទួលបានការគាំទ្រពេញទំហឹងនិងការទទួលស្គាល់ពីអតិថិជនជាច្រើនទៅលើ ០៦ចំណុចធំៗ៖ ១.គុណភាពខ្ពស់ ២.សេវាកម្មរហ័ស ទាន់ចិត្ត ៣.គិតពីសុវត្ថិភាពជាចម្បង ៤.តម្លៃសមរម្យ ៥. ឆ្លើយតបបញ្ហានិងតម្រូវការអតិថិជន ៦.រចនាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ទាក់ទាញ។ 

Leave a Reply

Your email address will not be published. Required fields are marked *