លោក ពូទីន និយាយថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចា ដើម្បីបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន ខណៈដែលមីស៊ីលរបស់រុស្ស៊ីនៅតែបន្តវាយប្រហារស្ទើរពាសពេញប្រទេសអ៊ុយក្រែន
War

លោក ពូទីន និយាយថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចា ដើម្បីបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន ខណៈដែលមីស៊ីលរបស់រុស្ស៊ីនៅតែបន្តវាយប្រហារស្ទើរពាសពេញប្រទេសអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាដើម្បីបញ្ចប់សង្រ្គាមរយៈពេល 10 ខែនៅអ៊ុយក្រែន ខណៈដែលលោកបានថ្កោលទោសបណ្តាប្រទេសលោកខាងលិចចំពោះការព្យាយាម បំបែកប្រទេសរុស្ស៊ី ។

ការអត្ថាធិប្បាយរបស់លោក ពូទីន ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ បានកើតឡើងចំពេលដែលការបន្តការទម្លាក់គ្រាប់បែករបស់រុស្ស៊ីទៅលើទីប្រជុំជនអ៊ុយក្រែន រួមទាំងនៅក្នុងតំបន់ Kharkiv និង Zaporizhia ។ អាម៉េរិកក៏ធ្លាប់បានពណ៌នាជំហររបស់លោក ពូទីន ថាមិនស្មោះត្រង់ដោយសារតែការវាយប្រហារដែលកំពុងតែបន្ត ។

នៅក្នុងបទសម្ភាសន៍ដែលចាក់ផ្សាយតាមទូរទស្សន៍ Rossiya 1 របស់ទីក្រុងម៉ូស្គូ លោក ពូទីន បាននិយាយថា “យើងត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធអំពីដំណោះស្រាយដែលអាចទទួលយកបាន” ។ ប៉ុន្តែលោកបានថ្លែងថា៖ «វាអាស្រ័យលើពួកគេ យើងមិនមែនជាអ្នកបដិសេធក្នុងការចរចានោះទេ»។

ទោះជាយ៉ាងនេះក្តី ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា លោក ពូទីន ចាំបាច់ត្រូវត្រឡប់ទៅរកការពិតវិញ ហើយទទួលស្គាល់ថា វាជាប្រទេសរុស្ស៊ី ដែលមិនចង់ឱ្យមានកិច្ចចរចា ។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Mykhailo Podolyak បានសរសេរថា “រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយដៃម្ខាង ហើយកំពុងសម្លាប់ពលរដ្ឋ” ។ «រុស្ស៊ីមិនចង់ចរចាទេ ប៉ុន្តែព្យាយាមគេចពីការទទួលខុសត្រូវ»។

ប្រភព ៖ Al Jazeera

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *