មេធាវីអ្នកស្រីអ៊ុង សានស៊ូជីបានរៀបចំក្នុងការតវ៉ាក្តីចុងក្រោយនៅក្នុងសវនាការរបបយោធា
Asia

មេធាវីអ្នកស្រីអ៊ុង សានស៊ូជីបានរៀបចំក្នុងការតវ៉ាក្តីចុងក្រោយនៅក្នុងសវនាការរបបយោធា

តុលាការរបបយោធាមីយ៉ានម៉ាត្រូវបានគេរំពឹងថាបានឮការបិទសវនាការលើការចោទប្រកាន់ចុងក្រោយដែលនៅសេសសល់ប្រឆាំងនឹងមេដឹកនាំប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ពន្ធនាគារកាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យដោះលែងលោកស្រី។ អ្នកស្រីអ៊ុង សានស៊ូជីត្រូវបានក្លាយជាទណ្ឌិតចាប់តាំងពីក្រុមទាហានធ្វើរដ្ឋប្រហារផ្តួលរលំរដ្ឋាភិបាលរបស់លោកស្រីនៅក្នុងខែកុម្ភៈឆ្នាំ ២០២១ ដោយបញ្ចប់របបប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះក្នុងពេលយ៉ាងខ្លី។

ម្ចាស់ពានណូបែលមានអាយុ៧៧ឆ្នាំរូបនេះ ត្រូវបានគេឃើញថាមានបទពិរុទ្ធចំនួន១៤ករណី ដោយរាប់ចាប់ពីការប្រព្រឹត្តិអំពើពុករលួយរហូតដល់ការនាំចូលអាយកូមខុសច្បាប់និងការរំលោភលើការរក្សាការសម្ងាត់។ ក្រុមសិទ្ធិមនុស្សបានថ្កោលទោសលើការកាត់ក្តីនេះថាជាការក្លែងបន្លំ ហើយកាលពីថ្ងៃពុធ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យរបបយោធាដោះលែងលោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងដំណោះស្រាយលើកដំបូងរបស់ខ្លួនដែលមិនធ្លាប់មាន ស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារ។

សេចក្តីសម្រេចនេះបានកត់សម្គាល់ការរួបរួមរបស់ក្រុមប្រឹក្សាបន្ទាប់ពីសមាជិកអចិន្ត្រៃយ៍ និងសម្ពន្ធមិត្តយោធាជិតស្និទ្ធចិន និងរុស្ស៊ីបានអនុប្បវាទ ដោយជ្រើសរើសមិនប្រើសិទ្ធិវេតូបន្ទាប់ពីធ្វើវិសោធនកម្មពាក្យពេចន៍នោះ។

ក្រុមអ្នកច្បាប់ និងមេធាវីរបបយោធារបស់លោកស្រី អ៊ុងសាន ស៊ូជី គ្រោងនឹងធ្វើការតវ៉ាក្តីចុងក្រោយទាក់ទងនឹងការចោទប្រកាន់ចំនួនប្រាំដែលនៅសេសសល់ពីអំពើពុករលួយនៅថ្ងៃចន្ទ នេះបើយោងតាមប្រភពដែល ដឹងអំពីករណីនេះ។

CNA

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *