ព្រះរាជអាជ្ញា​អាម៉េរិកកំពុងស៊ើបអង្កេតក្រុមហ៊ុនមេរបស់ Facebook ថាតើក្រុមហ៊ុននេះបានសម្របសម្រួលដល់​ការលក់គ្រឿងញៀនខុសច្បាប់នៅលើវេទិកាខ្លួនឬអត់
Technology USA

ព្រះរាជអាជ្ញា​អាម៉េរិកកំពុងស៊ើបអង្កេតក្រុមហ៊ុនមេរបស់ Facebook ថាតើក្រុមហ៊ុននេះបានសម្របសម្រួលដល់​ការលក់គ្រឿងញៀនខុសច្បាប់នៅលើវេទិកាខ្លួនឬអត់

យោងតាមរបាយការណ៍របស់កាសែត Wall Street Journal បានឱ្យដឹងថា រដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកនៅរដ្ឋ Virginia កំពុងស៊ើបអង្កេតថាតើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Meta ដែលជាមេរបស់ Facebook បាននឹងកំពុងសម្របសម្រួល និងទទួលបានផលចំណេញពីការលក់ថ្នាំញៀនខុសច្បាប់ដែរឬទេ។

 

ដោយ​លើក​ឡើង​ពី​ឯកសារ និង​អ្នក​ដែល​ដឹង​អំពី​បញ្ហា​នេះ អត្ថបទ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​រាយការណ៍​ថា ព្រះរាជអាជ្ញា​បាន​បញ្ជូន​ដីកា​កាលពី​ឆ្នាំ​មុន ហើយ​បាន​នឹង​កំពុង​សួរ​សំណួរ​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​របស់​ចៅក្រម​ព្រហ្មទណ្ឌ ។

 

របាយការណ៍បានបន្ថែមថា ព្រះរាជអាជ្ញាក៏កំពុងស្នើសុំកំណត់ត្រាទាក់ទងនឹងខ្លឹមសារគ្រឿងញៀន ឬការលក់ថ្នាំញៀនខុសច្បាប់តាមរយៈវេទិការបស់ Meta ហើយបាននិយាយថា រដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានជួយក្នុងការស៊ើបអង្កេត។

 

អ្នកនាំពាក្យរបស់ Meta បានប្រាប់ WSJ ថា “ការលក់ថ្នាំញៀនខុសច្បាប់គឺប្រឆាំងនឹងគោលការណ៍របស់យើង ហើយយើងធ្វើការដើម្បីស្វែងរក និងលុបខ្លឹមសារនេះចេញពីសេវាកម្មរបស់យើង” ។ លោកបានបន្ថែមថា “Meta សហការយ៉ាងសកម្មជាមួយអាជ្ញាធរអនុវត្តច្បាប់ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការលក់ និងចែកចាយគ្រឿងញៀនខុសច្បាប់”។

 

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *