រុស្ស៊ីរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភាក្នុងតំបន់ដែលខ្លួនកាត់យកពីអ៊ុយក្រែន
Rusia Ukraine War

រុស្ស៊ីរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភាក្នុងតំបន់ដែលខ្លួនកាត់យកពីអ៊ុយក្រែន

អាជ្ញាធររុស្ស៊ីកំពុងរៀបចំការបោះឆ្នោតក្នុងស្រុកនៅចុងសប្តាហ៍នេះ នៅតំបន់កាន់កាប់នៃប្រទេសអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរឹតបន្តឹងការកាន់កាប់របស់ខ្លួនលើទឹកដីដែលក្រុងម៉ូស្គូបានបញ្ចូលដោយខុសច្បាប់កាលពីមួយឆ្នាំមុន ។

ការបោះឆ្នោតជ្រើសរើសសមាជិកសភានឹងត្រូវធ្វើឡើងនៅក្នុងតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia ចាប់ផ្តើមថ្ងៃសុក្រហើយបញ្ចប់ថ្ងៃអាទិត្យ ។ ខណៈការប្រកាសនេះត្រូវបានទីក្រុងគៀវ និងបស្ចិមប្រទេសបរិហារ ដោយបានជំរុញប្រទេសផ្សេងទៀតកុំឲ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ ។ ក្រុមប្រឹក្សាអឺរ៉ុប ដែលជាស្ថាប័នសិទ្ធិមនុស្សឈានមុខគេរបស់ទ្វីបនេះ បាននិយាយនៅសប្តាហ៍នេះថា ការបោះឆ្នោតនេះជាការរំលោភច្បាប់អន្តរជាតិ ដែលរុស្ស៊ីនៅតែបន្តមិនយកចិត្តទុកដាក់”។

អ្នកបោះឆ្នោតត្រូវបានគេសន្មត់ថា នឹងត្រូវជ្រើសរើសសមាជិកសភាតំបន់ ដែលនឹងត្រូវតែងតាំងអភិបាលតំបន់។ នៅក្នុងខេត្ត Donetsk និង Luhansk បេក្ខជនរាប់ពាន់នាក់ក៏កំពុងប្រកួតប្រជែងដណ្តើមយកអាសនៈលើក្រុមប្រឹក្សាមូលដ្ឋានរាប់សិបផងដែរ ។

ការបោះឆ្នោតត្រូវបានគ្រោងធ្វើនៅចុងសប្តាហ៍ដូចគ្នានឹងការបោះឆ្នោតក្នុងតំបន់ផ្សេងទៀតក្នុងប្រទេសរុស្ស៊ី ។ នៅក្នុងតំបន់ដែលកាន់កាប់ ការបោះឆ្នោតមុនកាលកំណត់បានចាប់ផ្ដើមកាលពីសប្តាហ៍មុន ខណៈដែលមន្ត្រីរៀបចំការបោះឆ្នោតបានចេញពីផ្ទះមួយទៅផ្ទះមួយ ឬរៀបចំការិយាល័យបោះឆ្នោតបណ្តោះអាសន្ននៅកន្លែងសាធារណៈដើម្បីទាក់ទាញអ្នកដំណើរឆ្លងកាត់។

AP

Leave a Reply

Your email address will not be published. Required fields are marked *