ជារៀងរាល់ថ្ងៃមានមនុស្ស ៤នាក់បានឆ្លងមេរោគអេដស៍នៅកម្ពុជា
Asia

ជារៀងរាល់ថ្ងៃមានមនុស្ស ៤នាក់បានឆ្លងមេរោគអេដស៍នៅកម្ពុជា

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីព្រឹកថ្ងៃពុធថា ជារៀងរាល់ថ្ងៃមានមនុស្ស​បួននាក់នៅក្នុងប្រទេសកម្ពុជាបានឆ្លងមេរោគអេដស៍ ។

 

សេចក្តីថ្លែងការណ៍បាននិយាយថា មនុស្សប្រហែល ១,៤០០ នាក់បានឆ្លងមេរោគអេដស៍ថ្មីក្នុងមួយឆ្នាំ ឬប្រហែល ៤ នាក់ក្នុងមួយថ្ងៃ ដោយបានជំរុញឱ្យមនុស្ស ជាពិសេសក្មេងជំទង់ ជៀសវាងការប្រព្រឹត្តិខុស​នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “សែសិបពីរភាគរយនៃអ្នកឆ្លងថ្មីគឺជាយុវជនដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំ” ។​

 

យោងតាម​សេចក្តី​ថ្លែងការណ៍​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​មនុស្ស​ប្រមាណ ៧៦ ០០០ នាក់​នៅកម្ពុជា​ដែល​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍។

Xinhua

Leave a Reply

Your email address will not be published. Required fields are marked *