Rusia Ukraine War

ប៉ូឡូញចាប់ខ្លួនបុរសម្នាក់ដោយសង្ស័យថាមានគម្រោងសម្លាប់ប្រធានាធិបតីអ៊ុយក្រែន

​បុរសម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសប៉ូឡូញ ក្រោមការចោទប្រកាន់ថាបានត្រៀមខ្លួន ដើម្បីធ្វើចារកម្មក្នុងនាមភ្នាក់ងារស៊ើបការណ៍យោធារបស់រុស្ស៊ីនៅក្នុងផែនការដែលត្រូវបានចោទប្រកាន់គ្រោងធ្វើឃាតប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នេះបើតាមរដ្ឋអាជ្ញាប៉ូឡូញ ។

បុរសជនជាតិប៉ូឡូញដែលត្រូវបានចាប់ខ្លួនត្រូវគេហៅឈ្មោះថា Pawel K ត្រូវគេសង្ស័យបានផ្ដល់ព័ត៌មានដល់ចារកម្មយោធារុស្ស៊ី និងជួយកងកម្លាំងពិសេសរុស្ស៊ីក្នុងការរៀបចំផែនការប៉ុនប៉ងធ្វើឃាតលើប្រធានាធិបតីអ៊ុយក្រែន នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៨ មេសា ។

សេចក្តីថ្លែងការណ៍បាននិយាយថា ប្រសិនបើត្រូវបានផ្តន្ទាទោស បុរសនោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំបីឆ្នាំ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version