War World

អ៊ីស្រាអែលបើកការវាយប្រហារដោយបាញ់មីស៊ីលសំដៅលើទឹកដីអ៊ីរ៉ង់ក្នុងប្រតិបត្តិការសងសឹង

ប្រព័ន្ធប្រឆាំងមីស៊ីលអ៊ីស្រាអែលបន្ទាប់ពីអ៊ីរ៉ង់បានបាញ់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលសំដៅទៅប្រទេសអ៊ីស្រាអែល

អ៊ីស្រាអែលបានបាញ់មីស៊ីលសំដៅវាយប្រហារផ្ទាល់ទឹកលើអ៊ីរ៉ង់មិនដល់មួយសប្តាហ៍ផងបន្ទាប់ពីមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់វាយប្រហារលើទឹកដីអ៊ីស្រាអែល នេះបើតាមការបញ្ជាក់ពីមន្ត្រីអាម៉េរិក ។

ទីភ្នាក់ងារព័ត៌មាន Fars ផ្លូវការរបស់ប្រទេសនេះបានរាយការណ៍ថា ការផ្ទុះមួយត្រូវបានគេឮកាលពីថ្ងៃសុក្រនៅក្នុងទីក្រុង Isfahan កណ្តាលរបស់ប្រទេសអ៊ីរ៉ង់ ខណៈដែលការព្រួយបារម្ភបានកើនឡើងអំពីការសងសឹករបស់អ៊ីស្រាអែល។

ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ក៏បានរាយការណ៍ផងដែរថា ជើងហោះហើរត្រូវបានផ្អាកនៅក្នុងទីក្រុង Isfahan និងទីក្រុង Tehran និង Shiraz របស់អ៊ីរ៉ង់ ព្រមទាំងអាកាសយានដ្ឋានភាគខាងលិចរបស់ប្រទេសនេះផងដែរ ។

យោងតាម Fars បានឱ្យដឹងថា មូលហេតុ និងព័ត៌មានលម្អិតនៃការបំផ្ទុះនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែទីក្រុង Isfahan ដែលជាផ្ទះរបស់មូលដ្ឋានយោធា និងកន្លែងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានគេជឿថាជាកន្លែងបាញ់បង្ហោះមួយក្នុងចំណោមកន្លែងបាញ់បង្ហោះជាច្រើនសម្រាប់ការវាយប្រហារថ្ងៃទី ១៣ ខែមេសារបស់អ៊ីរ៉ង់ ។

មន្ត្រីអ៊ីស្រាអែលបានជូនដំណឹងដល់សហរដ្ឋអាម៉េរិកនៅព្រឹកថ្ងៃព្រហស្បតិ៍ថា ពួកគេមានគម្រោងសងសឹកក្នុងរយៈពេល ២៤-៤៨ ម៉ោងខាងមុខ នេះបើយោងតាមមន្ត្រីអាម៉េរិកពីរនាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណ​ ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ និងមន្ទីរបញ្ចកោណបានបដិសេធមិនធ្វើអត្ថាធិប្បាយ ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version