រដ្ឋបាលលោក បៃដិន បានបញ្ឈប់ការអនុម័តអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនអាម៉េរិកដែលនាំចេញទំនិញភាគច្រើនទៅកាន់ក្រុមហ៊ុន Huawei របស់ប្រទេសចិន
Business

រដ្ឋបាលលោក បៃដិន បានបញ្ឈប់ការអនុម័តអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនអាម៉េរិកដែលនាំចេញទំនិញភាគច្រើនទៅកាន់ក្រុមហ៊ុន Huawei របស់ប្រទេសចិន

មនុស្សម្នាក់ដែលដឹងពីបញ្ហានេះបាននិយាយថា រដ្ឋមន្ត្រីសហរដ្ឋអាម៉េរិកកំពុងបង្កើតគោលនយោបាយផ្លូវការថ្មីមួយសម្រាប់បញ្ឈប់ការដឹកជញ្ជូនទំនិញទៅក្រុមហ៊ុន Huawei ដែលនឹងរួមបញ្ចូលទំនិញដែលជាគ្រឿងបច្ចេកវិទ្យាក្រោមកម្រិតបច្ចេកវិទ្យា 5G រួមទាំងគ្រឿងរបស់ប្រព័ន្ធ 4G, Wifi 6 និង 7, បញ្ញាសិប្បនិមិត្ត ឧបករណ៍បច្ចេកវិទ្យាដែលមានសមត្ថភាពខ្ពស់ និងគ្រឿងផ្ទុកទិន្នន័យ Cloud ជាដើម។

គូររំលឹកដែរថា ដ្ឋមន្ត្រីអាម៉េរិកបានដាក់ការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅកាលពីឆ្នាំ 2019 ដោយបានដាក់កំហិតទៅអ្នកផ្គត់ផ្គង់អាម៉េរិកភាគច្រើនមិនឲ្យលក់ទំនិញ និងបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុន Huawei ឡើយ លុះត្រាតែក្រុមហ៊ុនទាំងនោះត្រូវបានផ្តល់អាជ្ញាប័ណ្ណជាមុនសិន។

Source : Reuters

Translated by Sombath Povpich

Leave a Reply

Your email address will not be published. Required fields are marked *