ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីចំនួន 600 លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ការងើបឡើងវិញរបស់ប្រទេសហ្វីលីពីន
Asia Economic

ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីចំនួន 600 លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ការងើបឡើងវិញរបស់ប្រទេសហ្វីលីពីន

ធនាគារពិភពលោកបាននិយាយកាលពីថ្ងៃអង្គារទី 31 ខែមករាថា ខ្លួនបានផ្តល់ប្រាក់កម្ចីចំនួន 600 លានដុល្លារដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន និងការខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យវិស័យហិរញ្ញវត្ថុរបស់ខ្លួនកាន់តែមានស្ថិរភាពដូចដើម។ហើយធនាគារពហុភាគីនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិនេះនឹងត្រូវបានបញ្ជូនទៅកាន់ការពង្រឹងស្ថិរភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ពង្រីកការដាក់បញ្ចូលហិរញ្ញវត្ថុ និងការពារហានិភ័យនៃគ្រោះមហន្តរាយ។

លោក Ndiamé Diop នាយកធនាគារពិភពលោកប្រចាំប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ បាននិយាយថា ការដាក់បន្ថែមហិរញ្ញវត្ថុនេះអាចជាកត្តាសំខាន់ក្នុងការបង្កើនល្បឿនកាត់នៃការបន្ថយភាពក្រីក្រ និងពង្រឹងការស្តារឡើងវិញពីជំងឺរាតត្បាត។ហើយ ទិន្នន័យរបស់ធនាគារពិភពលោកបង្ហាញថា មានតែពាក់កណ្តាលនៃប្រជាជនហ្វីលីពីនដែលមានអាយុចាប់ពី 15 ឆ្នាំឡើងទៅប៉ុណ្ណោះដែលមានគណនីប្រតិបត្តិការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ភាគអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលមានចំនួន 80 ភាគរយ។ ប៉ុន្តែ ធនាគារកណ្តាលហ្វីលីពីនមានបំណងចង់ឱ្យ 70 ភាគរយនៃមនុស្សពេញវ័យហ្វីលីពីនក្លាយជាម្ចាស់គណនីធនាគារនៅឆ្នាំនេះ។

គួរឱ្យដឹងដែរថា ធនាគារពិភពលោកបាននិយាយថា ប្រាក់កម្ចីនេះក៏មានគោលបំណក្នុងការអភិវឌ្ឍទីផ្សារធានារ៉ាប់រងគ្រោះមហន្តរាយនៅក្នុងប្រទេសហ្វីលីពីន និង ដើម្បីការពារប្រជាជនពីការធ្លាក់ចូលទៅក្នុងភាពក្រីក្របន្ទាប់ពីគ្រោះមហន្តរាយផងដែរ។

Source : CNA

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *