មេដឹកនាំកូរ៉េខាងជើងបន្តចុះត្រួតពិនិត្យសមយុទ្ធយោធាផ្លូវអាកាស និងជំរុញឱ្យត្រៀមខ្លួនកាន់តែខ្លាំងបន្ថែមទៀតសម្រាប់សង្រ្គាម
Asia War

មេដឹកនាំកូរ៉េខាងជើងបន្តចុះត្រួតពិនិត្យសមយុទ្ធយោធាផ្លូវអាកាស និងជំរុញឱ្យត្រៀមខ្លួនកាន់តែខ្លាំងបន្ថែមទៀតសម្រាប់សង្រ្គាម

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានចុះផ្សាយនៅថ្ងៃសៅរ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យសមយុទ្ធយោធាផ្លូវអាកាសកាលពីថ្ងៃសុក្រ (15 មីនា) ហើយបានជំរុញឱ្យមានការរៀបចំប្រាកដនិយម សម្រាប់ការប្រយុទ្ធ បន្ទាប់ពីសមយុទ្ធប្រចាំឆ្នាំរួមគ្នាដែលពាក់ព័ន្ធនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកបានបញ្ចប់កាលពីដើមសប្តាហ៍នេះ។

លោក គីម បាននិយាយថា “មានតែការបណ្តុះបណ្តាលជាក់ស្តែងដែលទាក់ទងដោយផ្ទាល់ទៅនឹងសង្រ្គាមប៉ុណ្ណោះ ទើបអាចរៀបចំទាហានជាអ្នកប្រយុទ្ធពិតប្រាកដ” នេះបើយោងតាម KCNA ។ KCNA បានរាយការណ៍ថា លោក គីម បាននិយាយថា លោកពេញចិត្តនឹងការត្រៀមខ្លួនរបស់កងទ័ពកូរ៉េខាងជើង ហើយបានបញ្ជាឱ្យមានការហ្វឹកហ្វឺនដើម្បីទប់ទល់នឹងគ្រប់ប្រភេទនៃសណ្ឋានដី អាកាសធាតុ ពេលវេលា និងលក្ខខណ្ឌធ្ងន់ធ្ងរបំផុត ។

សមយុទ្ធរបស់កូរ៉េខាងជើងបានធ្វើឡើងបន្ទាប់ពីសមយុទ្ធប្រចាំឆ្នាំរួមគ្នាដែលមានការចូលរួមពីកូរ៉េខាងត្បូងនិងអាម៉េរិកត្រូវបានធ្វើឡើង។ សមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងអាម៉េរិក គឺជាសមយុទ្ធលើកដំបូងចាប់តាំងពីទីក្រុងព្យុងយ៉ាងក្នុងខែវិច្ឆិកា បានលុបចោលកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៨ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *