TikTok ដែលគ្រប់គ្រងដោយ ByteDance របស់ប្រទេសចិនបានបង្ហាញពីប្រាក់ចំណូលដែលខ្លួនទទួលបានកាលពីឆ្នាំ ២០២៣ តែនៅក្នុងសហរដ្ឋអាម៉េរិកប្រហែល ១៦ ពាន់លានដុល្លារដែលជាកន្លែងកម្មវិធីវីដេអូដែលបានទាក់ទាញអ្នកប្រើប្រាស់ជំនាន់ Gen Z ជាច្រើន និងកំពុងស្ថិតក្នុងការគម្រាមបិទលែងឲ្យប្រើប្រាស់ ។
ទស្សនាវដ្ដី Financial Times បានរាយការណ៍ថា ByteDance រកបានប្រាក់ចំណូលសរុបចំនួន ១២០ ពាន់លានដុល្លារក្នុងឆ្នាំ ២០៣ បានកើនឡើងប្រហែល ៤០ ភាគរយធៀបនឹងឆ្នាំមុន ដែលជំរុញដោយកំណើនដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ TikTok ទោះបីជាប្រទេសចិនមានចំណែកធំនៃការលក់របស់ក្រុមហ៊ុនក៏ដោយ ។
កម្មវិធីវីដេអូខ្លីដែលប្រើប្រាស់ដោយជនជាតិអាម៉េរិកប្រហែល ១៧០ លាននាក់ សម្រេចបានចំណូលបំបែកកំណត់ត្រានៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ ២០២៣ នេះបើយោងតាមរបាយការណ៍។
Reuters