អតីត​មន្ត្រីជាន់ខ្ពស់អាម៉េរិក ចាប់អារម្មណ៍ចង់ទិញ TikTok
China Technology USA

អតីត​មន្ត្រីជាន់ខ្ពស់អាម៉េរិក ចាប់អារម្មណ៍ចង់ទិញ TikTok

​អតីតរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកជំនាន់លោកដូណាល់ ត្រាំ លោក Steven Mnuchin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកកំពុងប្រមូលផ្តុំក្រុមអ្នកវិនិយោគ ដើម្បីធ្វើការដេញថ្លៃទិញ TikTok ។ នេះកើតឡើងមួយថ្ងៃបន្ទាប់ពីសភាបានអនុម័តវិធានការមួយដើម្បីហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សរបស់ចិន ឬបង្ខំឱ្យលក់ទៅឱ្យក្រុមហ៊ុនសហរដ្ឋអាម៉េរិក។

 

លោក Steven Mnuchin បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើស្ថានីយទូរទស្សន៍ CNBC នៅព្រឹកថ្ងៃព្រហស្បតិ៍ថា “វាជាអាជីវកម្មដ៏អស្ចារ្យមួយ ហើយខ្ញុំនឹងប្រមូលផ្តុំក្រុមវិនិយោគិនមួយដើម្បីទិញ TikTok” ។ លោកបានបន្ថែមថា ទោះបីជា TikTok ទំនងជាមិនមានផលចំណេញក៏ដោយប៉ុន្តែវាមានតម្លៃថ្លៃណាស់ ។​ លោក​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​បុគ្គល​ណា​មួយ​ក្នុង​ក្រុម​ដែល​លោក​បាន​ដាក់​បញ្ចូល​គ្នា​ដើម្បីដេញថ្លៃទិញ TikTok នោះ​ទេ។

 

 

ប៉ុន្តែ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ប្រហែលជាមិនត្រូវបានអនុញ្ញាតឱ្យលក់ TikTok ទៅឱ្យក្រុមហ៊ុនណាមួយនៅក្រៅប្រទេសចិននោះទេ ដោយសារតែវិធានការដែលរដ្ឋាភិបាលបានចាប់ផ្តើមដាក់ឱ្យដំណើរការនៅឆ្នាំ ២០២០។ រដ្ឋាភិបាលចិនចាត់ទុក TikTok ជាបច្ចេកវិទ្យាដ៏រសើប ហើយមន្ត្រីបាននិយាយថា ពួកគេប្រឆាំងនឹង ការ​លក់ដោយបង្ខំណាមួយដែលពាក់ព័ន្ធនឹងការនាំចេញវាទៅក្នុងដៃរបស់ម្ចាស់បរទេស ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *