មានក្ដីស្រមៃធ្វើជាអវកាសយានិក? ពេលនេះអង្គការណាសា​ប្រកាសជ្រើសរើស​បេក្ខភាពអវកាសយានិកថ្មីហើយ
Technology USA

មានក្ដីស្រមៃធ្វើជាអវកាសយានិក? ពេលនេះអង្គការណាសា​ប្រកាសជ្រើសរើស​បេក្ខភាពអវកាសយានិកថ្មីហើយ

NASA កំពុងស្វែងរកបេក្ខភាពអវកាសយានិកថ្មីជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ។ ការវិលត្រឡប់របស់សហរដ្ឋអាម៉េរិកទៅកាន់ឋានព្រះច័ន្ទកំពុងផ្តល់ឱកាសដ៏គួរឱ្យរំភើបសម្រាប់អ្នកដែលមានក្ដីស្រមៃធ្វើជាអវកាសយានិក។

 

ការប្រកាសជ្រើសរើសជាបេក្ខភាពអវកាសយានិកថ្មីនេះបានបញ្ជាក់ថា បេក្ខជនត្រូវតែបំពេញតាមតម្រូវការការអប់រំជាមូលដ្ឋាន និងបទពិសោធន៍ឯកទេស ដូចជាមានការងារជាអ្នកបើកយន្តហោះ វេជ្ជបណ្ឌិត ឬវិស្វករ និងត្រូវមានសញ្ជាតិអាម៉េរិក ។

 

បេក្ខជន​អវកាសយានិកថ្មី​នឹង​ចំណាយ​ពេល​ប្រហែល​ពីរ​ឆ្នាំ​ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាញ​មូលដ្ឋាន​រួម​មាន​ការ​ដើរ​ក្នុង​លំហ​ ការប្រើប្រាស់មនុស្សយន្ត និង​ការ​ធ្វើ​ការ​ជា​ក្រុម ។ ជាមួយនឹងប្រាក់ខែចាប់ផ្ដើមដំបូងប្រមាណ ១៥២,០០០ដុល្លារក្នុងមួយឆ្នាំ​បូករួមទាំងថ្លៃធ្វើដំណើរផ្សេងទៀត ។

Bloomberg

 

Leave a Reply

Your email address will not be published. Required fields are marked *