​ភ្លៀងធ្លាក់ខ្លាំងដ៏កម្រ បណ្តាលឱ្យមានទឹកជំនន់​នៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម​
Climate

​ភ្លៀងធ្លាក់ខ្លាំងដ៏កម្រ បណ្តាលឱ្យមានទឹកជំនន់​នៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម​

ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ពាសពេញទីក្រុងឌូបៃ និងប្រទេសអារ៉ាប់រួមកាលពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យមានទឹកជំនន់ក្នុងតំបន់ និងរំខានដល់ជើងហោះហើរនៅឯអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ពិភពលោក ។

 

ភ្លៀងធ្លាក់កម្ពស់ជិត ៥០ មីលីម៉ែត្រ ​នៅទីក្រុងឌូបៃមានរយៈពេលប្រាំមួយម៉ោង ដែលជាបរិមាណដ៏ច្រើននៅពេលដែលប្រទេសទាំងមូលមានភ្លៀងធ្លាក់ជាមធ្យមក្រោម ១២០ មីលីម៉ែត្រ​ក្នុងមួយឆ្នាំ ។ អាជ្ញាធរ​បាន​​​ប្រមូល​ដើម​ឈើ​ដែល​រលំ​ហើយ​បើក​ប្រឡាយ​លូ បើ​ទោះ​ជា​ភ្លៀង​បាន​ជន់​លិច​តំបន់​មួយ​ចំនួន​យ៉ាង​ឆាប់​រហ័ស។

 

នៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាកន្លែងមមាញឹកបំផុតសម្រាប់ការធ្វើដំណើរអន្តរជាតិ ជើងហោះហើរទាំងក្រុមហ៊ុនអាកាសចរណ៍ Emirates និងក្រុមហ៊ុនអាកាសចរណ៍​ FlyDubai ត្រូវបានរំខាននៅពេលមានភ្លៀងធ្លាក់ខ្លាំង ។

 

អាជ្ញាធរបានព្រមានសាធារណជនអំពីព្យុះដែលនឹងមកដល់ក្នុងរយៈពេលមួយថ្ងៃជាមុន ដោយបុគ្គលិកសង្គ្រោះបន្ទាន់កំពុងរៀបចំសម្រាប់ភ្លៀងដ៏កម្រនេះ ។ ភ្លៀងធ្លាក់គឺជារឿងមិនធម្មតាទេនៅក្នុងប្រទេស​អារ៉ាប់ដែលស្ងួតហួតហែងនេះ ប៉ុន្តែកើតឡើងជាទៀងទាត់ក្នុងអំឡុងពេលរដូវរងា​ ។

AP

Leave a Reply

Your email address will not be published. Required fields are marked *