កាលពីថ្ងៃអាទិត្យ (ទី 5 ខែ កុម្ភៈ)នាវា និងយន្តហោះឆ្មាំឆ្នេរសមុទ្រកូរ៉េខាងត្បូងកំពុងស្វែងរកនៅក្នុងដែនទឹកនៃឆ្នេរសមុទ្រក្នុងភាគនិរតីរបស់ប្រទេសនេះ ដោយសារអ្នកនេសាទប្រាំបួននាក់ដែលបានបាត់ខ្លួនបន្ទាប់ពីទូករបស់ពួកគេលិចនៅក្នុងតំបន់ឆ្នេរនេះ។ដោយ ឆ្មាំសមុទ្រមកពីទីក្រុងកំពង់ផែ Mokpo ភាគនិរតីបាននិយាយថាសមាជិកនាវិកបីនាក់ត្រូវបានជួយសង្គ្រោះដោយនាវាពាណិជ្ជកម្មនៅក្បែរនោះបន្ទាប់ពីឧប្បត្តិហេតុកាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងដែនទឹកក្បែរកោះ Daebichi ក្នុងតំបន់សមុទ្រស៊ីណាន។
បើយោងតាមឆ្មាំសមុទ្រអ្នកនៅរស់រានមានជីវិតបាននិយាយថា បន្ទប់ម៉ាស៊ីនរបស់ទូកត្រូវបានពេញដោយទឹកយ៉ាងលឿន មុនពេលដែលកប៉ាល់ទម្ងន់ 24 តោនមួយនេះបានក្រឡាប់ ។ចំណែកឯ ក្រុមមន្ត្រីកំពុងរៀបចំផែនការជួយសង្គ្រោះទូកនេះ ប៉ុន្តែគេមិនដឹងថា តើនាវិក៩នាក់ដែលបាត់ខ្លួននោះនឹងនៅខាងក្នុងឬយ៉ាងណានោះទេ។ហើយ ក្រសួងមហាផ្ទៃ និងសុវត្ថិភាពបាននិយាយថា អ្នកបាត់ខ្លួន ៧ នាក់ជាជនជាតិកូរ៉េខាងត្បូង ហើយពីរនាក់ទៀតជាជនបរទេស ប៉ុន្តែមិនទាន់បញ្ជាក់ពីសញ្ជាតិរបស់ពួកគេភ្លាមៗបាននោះទេ។
គួរឱ្យដឹងដែរថា នាវាឆ្មាំសមុទ្រជាង 30គ្រឿង និងយន្តហោះយោធាចំនួន 8 គ្រឿង កំពុងស្វែងរកពួកគេនៅក្នុងតំបន់នោះកាលពីរសៀលថ្ងៃអាទិត្យនេះ។ហើយ ការិយាល័យរបស់លោកបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានអំពាវនាវឱ្យមន្ត្រីប្រមូល ធនធានដែលមានទាំងអស់ ដើម្បីពង្រីកការស្វែងរក និងផ្តល់ការគាំទ្រដល់គ្រួសារអ្នកនេសាទដែលបាត់ខ្លួនផងដែរ។
Source : CNA
By Chanratanak