ភាពយន្ត“Openheimer”ដែលនិយាយពីការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរក្នុងកំឡុងសង្គ្រាមលោកលើកទីពីរទទួលបានការអនុញ្ញាតឲ្យចាក់បញ្ចាំងនៅប្រទេសជប៉ុន
Asia Entrepreneur

ភាពយន្ត“Openheimer”ដែលនិយាយពីការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរក្នុងកំឡុងសង្គ្រាមលោកលើកទីពីរទទួលបានការអនុញ្ញាតឲ្យចាក់បញ្ចាំងនៅប្រទេសជប៉ុន

ភាពយន្ត “Openheimer” នឹងទទួលបានសិទ្ធចាក់បញ្ចាំងនៅក្នុងប្រទេសជប៉ុន នេះបើតាមផលិតកម្មជប៉ុន Bitters End បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែភាពយន្តដែលផលិតដោយលោក Christopher Nolan នឹងចាក់បញ្ចាំងនៅក្នុងរោងកុនរបស់ប្រទេសក្នុងឆ្នាំ ២០២៤ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Bitters End បានសរសេរថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការសន្ទនាប្រកបដោយការគិតគូរជាច្រើនខែទាក់ទងនឹងប្រធានបទ និងការទទួលស្គាល់នូវភាពរសើបជាពិសេសនៅក្នុងរឿងនេះ សម្រាប់ពួកយើងជាជនជាតិជប៉ុន ។

ភាពយន្ត “Oppenheimer” និយាយអំពីលោក J. Robert Oppenheimer ដែលត្រូវបានគេហៅថាជា”បិតានៃគ្រាប់បែកបរមាណូ” ហើយរៀបរាប់អំពីការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ ។ ភាពយន្តនេះមិនបង្ហាញឱ្យច្បាស់លាស់ពីការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីដោយសហរដ្ឋអាម៉េរិក ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួសពេញមួយជីវិត ។

ភាពយន្តរបស់លោក Christopher Nolan ត្រូវបានចាក់បញ្ចាំងនៅតំបន់ភាគច្រើនក្នុងខែកក្កដា ដោយរកចំណូលបានជាង ៩៥០ លានដុល្លារ ។

AP

Leave a Reply

Your email address will not be published. Required fields are marked *