ស្ថានទូតអាម៉េរិកនៅប្រទេសអ៊ីរ៉ាក់រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត
USA War

ស្ថានទូតអាម៉េរិកនៅប្រទេសអ៊ីរ៉ាក់រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

​រ៉ុក្កែតត្រូវបានគេបាញ់សំដៅស្ថានទូតអាម៉េរិកក្នុងក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់នេះបើយោងតាមរបាយការណ៍មិនបានបញ្ជាក់ ។ ការផ្ទុះត្រូវបានគេឮកាលពីព្រឹកថ្ងៃសុក្រនៅជុំវិញតំបន់បៃតងដែលមានការការពាររបស់រដ្ឋធានីអ៊ីរ៉ាក់ ។ ទាហានអាម៉េរិកនៅទូទាំងតំបន់បានរងការវាយប្រហារខណៈក្រុងវ៉ាស៊ីនតោនបន្តគាំទ្រការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។

ទីភ្នាក់ងារសារព័ត៌មាន ដកស្រង់សម្តីមន្ត្រីយោធាអាម៉េរិក និងអ៊ីរ៉ាក់ ដែលមិនបញ្ចេញឈ្មោះបានរាយការណ៍ថា គ្រាប់រ៉ុក្កែតបានធ្លាក់នៅជិតអគាររដ្ឋាភិបាល និងអគារការទូតនៅពេលព្រឹកព្រលឹម ។

ស៊ីរ៉ែនប្រកាសអាសន្នដែលប្រាប់មនុស្សឱ្យរកកន្លែងលាក់បានបន្លឺឡើង ។ យោងតាមវីដេអូនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានផ្ទៀងផ្ទាត់គ្រាប់រ៉ុក្កែតត្រូវបានគេឃើញធ្លាក់នៅជិតស្ថានទូតអាម៉េរិក។

ស្ថានទូតអាម៉េរិកប្រចាំក្រុងបាកដាដមិនទាន់ធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ។ វាមិនទាន់ដឹងច្បាស់ថា តើប្រព័ន្ធការពារអាកាសរបស់ស្ថានទូតត្រូវបានដំណើរការឬក៏មានអ្នករបួសឬក៏អត់នោះទេ ។

ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ដែលគាំទ្រប៉ាឡេស្ទីនបានសន្យាថានឹងសងសឹកអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកចំពោះសង្គ្រាមដ៏សាហាវនៅហ្គាហ្សា។

យោងតាមមន្ទីរបញ្ចកោណ ចាប់តាំងពីសង្គ្រាមហ្គាហ្សាបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា កងកម្លាំងអាម៉េរិកដែលដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីត្រូវបានវាយប្រហារយ៉ាងហោចណាស់ ៦៦ ដង បណ្តាលឱ្យរបួសដល់ទាហានជាង ៦០ នាក់។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *