ធនាគារពិភពលោកផ្ដល់ប្រាក់កម្ចីបន្ថែម ៣៥លានដុល្លារដល់កម្ពុជា សម្រាប់កែលម្អផ្លូវថ្នល់នៅតាមតំបន់ជនបទ
Asia

ធនាគារពិភពលោកផ្ដល់ប្រាក់កម្ចីបន្ថែម ៣៥លានដុល្លារដល់កម្ពុជា សម្រាប់កែលម្អផ្លូវថ្នល់នៅតាមតំបន់ជនបទ

នៅសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនបាននិយាយកាលពីថ្ងៃសៅរ៍ថា ធនាគារពិភពលោកបានអនុម័តផ្ដល់ប្រាក់កម្ចីបន្ថែមចំនួន 35 លានដុល្លារដល់ប្រទេសកម្ពុជាសម្រាប់ការកែលម្អផ្លូវជនបទឲ្យមានភាពធន់នឹងអាកាសធាតុនៅក្នុងខេត្តចំនួនបី។

ប្រាក់កម្ចីនេះនឹងគាំទ្រដល់គម្រោងកែលម្អការតភ្ជាប់ផ្លូវនៅកម្ពុជា (RCIP) ដែលមានគោលបំណងកែលម្អផ្លូវដែលធន់នឹងអាកាសធាតុទៅកាន់ទីផ្សារ សេវាសុខភាព និងសាលារៀនទូទាំងខេត្តក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ ។ ខេត្តទាំងបីមានប្រជាជនជាង ២ លាននាក់ ដែលក្នុងនោះ ៨០ ភាគរយរស់នៅក្នុងតំបន់ជនបទ ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្ននេះ ការងារជួសជុលផ្លូវកំពុងដំណើរការលើផ្លូវជាតិ និងផ្លូវខេត្តគោលដៅចំនួន ១៣០ គីឡូម៉ែត្រ និងផ្លូវជនបទគោលដៅចំនួន ១៤២ ក្នុងចំណោម ២៧០ គីឡូម៉ែត្រ។

អ្នកស្រី Maryam Salim អ្នកគ្រប់គ្រង​របស់ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “លទ្ធភាពទទួលបានសេវាសុខភាព និងសាលារៀន និងការផ្លាស់ប្តូរទំនិញទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សាបានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទ”។ ស្ថានភាពផ្លូវមិនល្អ ការរំខានដែលបណ្តាលមកពីទឹកជំនន់ និងថ្លៃដឹកជញ្ជូនខ្ពស់ គឺជាឧបសគ្គចម្បងក្នុងការទទួលបានការថែទាំសុខភាព និងការសង្គ្រោះបន្ទាន់សម្រាប់ម្តាយដែលមានផ្ទៃពោះ”។

គម្រោងនេះកំពុងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ។

Xinhua 

Leave a Reply

Your email address will not be published. Required fields are marked *