ពួកតាលីបង់ប្តេជ្ញាថា នឹងរក្សាសុវត្ថិភាពជនជាតិចិនដែលរស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុម ISIS វាយប្រហារលើសណ្ឋាគារមួយក្នុងរដ្ឋធានីកាប៊ុលដែលពោរពេញដោយជនជាតិចិនរស់នៅកាលពីខែមុន
War World

ពួកតាលីបង់ប្តេជ្ញាថា នឹងរក្សាសុវត្ថិភាពជនជាតិចិនដែលរស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុម ISIS វាយប្រហារលើសណ្ឋាគារមួយក្នុងរដ្ឋធានីកាប៊ុលដែលពោរពេញដោយជនជាតិចិនរស់នៅកាលពីខែមុន

ពួកតាលីបង់បាននិយាយថានឹងធានាសុវត្ថិភាពរបស់ជនជាតិចិនក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅបីសប្តាហ៍បន្ទាប់ពីក្រុមរបស់រដ្ឋអ៊ីស្លាមបានវាយប្រហារសណ្ឋាគារមួយនៅរដ្ឋធានីកាប៊ុល ដែលជាកន្លែងផ្តល់សេវាកម្មដល់ពាណិជ្ជករចិន ។ អ្នកនាំពាក្យក្រុមតាលីបង់លោក Suhail Shaheen បានប្រាប់កាលពីថ្ងៃពុធថា របបនេះមានកាតព្វកិច្ច ដើម្បីរក្សាសុវត្ថិភាពរបស់ជនជាតិចិន។

លោក Shaheen បាននិយាយតាមរយៈ WhatsApp ថា រដ្ឋាភិបាលបច្ចុប្បន្នបានរំលឹកឡើងវិញនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការរក្សាសុវត្ថិភាពរបស់ជនជាតិចិន និងជនជាតិផ្សេងទៀតទាំងអស់ដែលនឹងមកប្រទេសអាហ្វហ្គានីស្ថានទាំងលើការវិនិយោគ អាជីវកម្មនិងទេសចរណ៍ ។ លោកបានមានប្រសាសន៍ថា នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ហើយ យើងប្ដេជ្ញាថានឹងធ្វើវាឱ្យបាន ដោយបន្ថែមថា ពលរដ្ឋចិនភាគច្រើនមកនៅអាហ្វហ្គានីស្ថានក្នុងគោលបំណងធ្វើអាជីវកម្ម ។

ប្រភព៖ China Morning Post

Translated by Chanratanak and Edited by Visal

Leave a Reply

Your email address will not be published. Required fields are marked *