បុត្រីច្បងរបស់ស្ដេចនៅតែសន្លប់បាត់ស្មារតីជាង 3 សប្ដាហ៍មក ខណៈចង្វាក់បេះដូងរបស់ព្រះនាងកំពុងលោតខុសប្រក្រតី
Asia

បុត្រីច្បងរបស់ស្ដេចនៅតែសន្លប់បាត់ស្មារតីជាង 3 សប្ដាហ៍មក ខណៈចង្វាក់បេះដូងរបស់ព្រះនាងកំពុងលោតខុសប្រក្រតី

ព្រះបរមរាជវាំងថៃបាននិយាយថា ព្រះនាង Bajrakitiyabha Narendira Debyavati នៅតែសន្លប់ជាង 3 សប្តាហ៍ បន្ទាប់ពីព្រះនាងបានដួលសន្លប់ដោយសារជំងឺបេះដូង ។

ការិយាល័យនៃព្រះបរមរាជវាំងថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា គ្រូពេទ្យដែលកំពុងព្យាបាលបានសន្និដ្ឋានថា ព្រះនាងមានចង្វាក់បេះដូងលោតខុសប្រក្រតីដោយសារការរលាកនៃបេះដូងដែលបណ្តាលមកពីការឆ្លងមេរោគ mycoplasma ។

ព្រះនាងព្រះជន្ម ៤៤ ព្រះវស្សាបានបាត់បង់ស្មារតីនៅភាគឦសាននៃប្រទេសថៃកាលពីថ្ងៃទី ១៤ ខែធ្នូ ខណៈកំពុងហ្វឹកហាត់ឆ្កែរបស់ព្រះនាងសម្រាប់ការប្រកួត ហើយត្រូវបានគេដឹកតាមយន្តហោះទៅកាន់ទីក្រុងបាងកកដើម្បីទទួលការព្យាបាល ។ យោងតាមរាជវាំងបានឲ្យដឹងថាបច្ចុប្បន្ននាងកំពុងត្រូវបានព្យាបាលដោយថ្នាំរួមទាំងថ្នាំអង់ទីប៊ីយោទិច និងឧបករណ៍វេជ្ជសាស្ត្រដើម្បីជួយដល់ការដំណើរការនៃបេះដូង សួត និងតម្រងនោម ។

នៅជុំវិញរាជធានី និងទូទាំងព្រះរាជាណាចក្រថៃ ពាក្យជូនពរឱ្យនាងបានជាសះស្បើយត្រូវបានដាក់ចេញសម្រាប់ខែមុននេះ បន្ទាប់ពីនាងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ប្រភព ៖ South China Morning Post

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *