ប្រធានាធិបតីអ៊ុយក្រែនដករដ្ឋមន្រ្តីការពារជាតិចេញេពីតំណែង បន្ទាប់ពីមានរឿងអាស្រូវពុករលួយ
Rusia Ukraine War

ប្រធានាធិបតីអ៊ុយក្រែនដករដ្ឋមន្រ្តីការពារជាតិចេញេពីតំណែង បន្ទាប់ពីមានរឿងអាស្រូវពុករលួយ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី  បានដកតំណែងរដ្ឋមន្ត្រីការពារជាតិរបស់គាត់ដោយលើកឡើងពីតម្រូវការសម្រាប់ “វិធីសាស្រ្តថ្មី” នៅពេលដែលសង្រ្គាមជាមួយរុស្ស៊ីឈានចូលដល់ខែទី ១៩ ។ លោក ហ្សេលេនស្គី បាននិយាយ​ថា “នៅសប្តាហ៍នេះ សភានឹងត្រូវបានស្នើសុំឱ្យធ្វើការសម្រេចចិត្តលើការផ្លាស់ប្ដូររដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដោយ​បាន​តែងតាំង​លោក Rustem Umerov អតីត​សមាជិកសភាអ៊ុយក្រែន​ឲ្យ​ក្លាយ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី ។

លោក ហ្សេលេនស្គី បាននិយាយថា សភានៃប្រទេសអ៊ុយក្រែនស្គាល់លោក Rustem Umerov យ៉ាងច្បាស់ ហើយលោក Umerov មិនត្រូវការការណែនាំបន្ថែមទេ”។ “ខ្ញុំរំពឹងថាសភានឹងគាំទ្របេក្ខជននេះ”។

លោក Reznikov បានបម្រើការជារដ្ឋមន្ត្រីការពារជាតិចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ ដោយធ្លាប់បានបម្រើការក្នុងតួនាទីរដ្ឋាភិបាលផ្សេងទៀតដូចជាឧបនាយករដ្ឋមន្ត្រី នេះបើយោងតាមជីវប្រវត្តិរបស់គាត់នៅលើគេហទំព័ររបស់ក្រសួងការពារជាតិ ។ ការ​ដក​តំណែង​របស់​លោក​កើត​ឡើង​បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ពុករលួយ​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​ការពារជាតិ​អ៊ុយក្រែន ។ នៅថ្ងៃនេះលោក Reznikov ក៏បានដាក់ពាក្យលាលែងចេញពីតំណែងទៅកាន់សភាផងដែរ នេះបើតាមសារនៅលើបណ្ដាញសង្គម X(Twitter) ។

លោក ហ្សេលេនស្គី បានបណ្តេញមន្ត្រីជាន់ខ្ពស់មួយចំនួននៅដើមឆ្នាំនេះជុំវិញរឿងអាស្រូវពុករលួយដែលទាក់ទងនឹងការទិញការផ្គត់ផ្គង់ក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី ។ អនុរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះបានលាលែងពីតំណែងបន្ទាប់ពីប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយ ។ បន្ទាប់មកនៅក្នុងខែសីហាលោក ហ្សេលេនស្គី បានដកតំណែងមន្ត្រីទាំងអស់ដែលទទួលបន្ទុកមជ្ឈមណ្ឌលជ្រើសរើសយោធាក្នុងតំបន់ដោយលើកឡើងពីដំណើរការព្រហ្មទណ្ឌដែលកំពុងបន្តជាច្រើន ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *