អ៊ុយក្រែនអះអាងថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារលើទឹកដីប្រទេសរ៉ូម៉ានីដែលជាសមាជិកអង្គការណាតូ ប៉ុន្តែរ៉ូម៉ានីបដិសេធការអះអាងនេះ
Rusia Ukraine War World

អ៊ុយក្រែនអះអាងថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារលើទឹកដីប្រទេសរ៉ូម៉ានីដែលជាសមាជិកអង្គការណាតូ ប៉ុន្តែរ៉ូម៉ានីបដិសេធការអះអាងនេះ

ក្រសួងការពារជាតិរ៉ូម៉ានីបានបដិសេធរបាយការណ៍ដែលថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានធ្លាក់ និងផ្ទុះនៅលើទឹកដីរ៉ូម៉ានីដែលជាសមាជិកអង្គការណាតូក្នុងការវាយប្រហារពេញមួយយប់លើហេដ្ឋារចនាសម្ពន្ធកំពង់ផែអ៊ុយក្រែននៅតំបន់ Odessa ។

ការបដិសេធនេះកើតឡើងក្រោយក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានផ្ទុះនៅលើទឹកដីរ៉ូម៉ានី ដែលជាប់ព្រំដែនអ៊ុយក្រែន ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Facebook អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Oleg Nikolenko បានជំរុញឱ្យដៃគូលោកខាងលិចពន្លឿនការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសដល់អ៊ុយក្រែន ។


ពេញមួយយប់ថ្ងៃអាទិត្យ កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន ១៧ គ្រឿងនៅលើតំបន់ Odesa ដោយបន្ថែមថាការវាយប្រហារបានបណ្តាលឱ្យមានការខូចខាតនៅក្នុងស្រុកមួយនៅទន្លេ Danube ជាប់ព្រំដែនសមាជិកណាតូរ៉ូម៉ានី ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *